ត្រៀមសំឡេងហ្វេនហ្វេន ! DAZZ CHARITY CONCERT នឹងផ្តល់នូវភាពរីករាយជូនបងប្អូនស្រុកគីរីវង់ ខេត្តតាកែវ ជាលើកដំបូង

កម្សាន្ត

ដោយមិនឱ្យហ្វេនហ្វេនខកបំណង ពេលនេះការប្រគំតន្រ្តី DAZZ CHARITY CONCERTបានបន្តបេសសកម្មទៅដល់ទឹកដីគីរីវង់ ខេត្ត តាកែវ ជាលើកដំបូង ដោយ DAZZ CHARITY CONCERT បានត្រៀមឆាកតន្រ្តីដ៏ធំសម្បើម ដើម្បីប្រគំតន្រ្តីជូនពុកម៉ែបបងប្អូនទស្សនាកម្សាន្តនាចុងសប្តាហ៍ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមប្រភពព័ត៌មានពីអ្នករៀបចំកម្មវិធី DAZZ CHARITY CONCERT បានបង្ហើបប្រាប់ថា ការប្រគំតន្រ្តី DAZZ CHARITY CONCERT ដែលត្រៀមនឹងរៀបចំឡើងនៅលើទឹកដីស្រុក គីរីវង់ ខេត្ត តាកែវ នៅចុងសប្តាហ៍នេះ នឹងមានការតម្លើងឆាកដ៏ធំសម្បើម ដើម្បីត្រៀម សម្តែងជូនបងប្អូនទស្សនា និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ និងបានជួបជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា រយៈពេល២ថ្ងៃជាប់គ្នា ។

នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ , សុវត្ថិ មុនីវណ្ណ , សុវត្ថិ សិរីវុឌ្ឍ កញ្ញា តន់ ចន្ទសីម៉ា , ហ៊ិន លីដា និងតារាចម្រៀងជាច្រើនរូប ។ ដោយឡែកនៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត , ខាន់ ជេមស៌ , គូម៉ា , ជុំ លីណូ និងតារាចម្រៀងវ័យក្មេងសម្លេងពិរោះជាច្រើនរូបទៀត ។

នេះជាបេសសកម្មលើកដំបូងរបស់ DAZZ CHARITY CONCERT ដែលបានធ្វើដំណើរទៅកាន់ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុក គីរីវង់ ខេត្ត តាកែវ ដូច្នេះហ្វេនហ្វេន DAZZ CHARITY CONCERT ទាំងអស់កុំភ្លេចត្រៀមសម្លេង ដើម្បីស្រែកហ៊ោកញ្ជ្រៀវនៅឆាកដ៏ធំសម្បើម និងជួបជាមួយកំពូលតារាចម្រៀងល្បីៗនៅក្នុងក្នុងដួងចិត្តដោយផ្ទាល់ ។ តន្រ្តី១ពាន់លានរៀលដើម្បីសប្បុរសធម៌ ថាមពលនៃសំឡេងខ្មែរតែមួយ ៕