អបអរសាទរការបើករោងចក្រផ្គុំ និងដំឡើងរថយន្ត GACថ្មីនៅកម្ពុជា! GAC Cambodia ប្រកាសប្រម៉ូសិនពិសេសមិនធ្លាប់មាន ទៅលើរថយន្តមួយម៉ូឌែល Full SUV 7កៅអី GAC GS8

សង្គម​ និង​សេដ្ឋកិច្ច

ថ្មីៗនេះ ក្រុមហ៊ុនផ្លូវវការនៅកម្ពុជា GAC Cambodia ដែលមាន TH Group ជាក្រុមហ៊ុនមេ បានធ្វើឲ្យអតិថិជន ពិសេសហ្វែនៗរថយន្ត GAC នៅកម្ពុជា មានការភ្ញាក់ផ្អើល និងរំភើបជាខ្លាំង ក្រោយពីបានប្រកាសនៅលើផេកផ្លូវការរបស់ខ្លួន ស្តីអំពីការផ្តល់ជូននូវប្រម៉ូសិនពិសេសមិនធ្លាប់មាន ទៅលើរថយន្តមួយម៉ូឌែល នោះគឺរថយន្ត Full SUV 7កៅអី GAC GS8 ស៊េរីថ្មីឆ្នាំ2026 ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់ជូនដ៏កម្រមិនធ្លាប់មាននេះ ធ្វើឡើងជាពិសេស គឺដើម្បីអបអរសាទរ នៃការបើកដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC នៅកម្ពុជា។ ក្នុងនោះផងដែរ រថយន្ត GAC GS8 ស៊េរីថ្មីឆ្នាំ2026 នឹងត្រូវផ្តល់ជូនក្នុងតម្លៃត្រឹមតែ $36,500 ទទួលបានការធានាផ្លូវការពីរោងចក្រ GAC និងមានរយៈពេលវែងរហូតដល់ 5ឆ្នាំ ឬ 150,000 គីឡូម៉ែត្រផងដែរ ដែលនេះកាន់តែធ្វើឲ្យអតិថិជននៅកម្ពុជា មានលទ្ធភាពអាចប្រើប្រាស់រថយន្តថ្មី បច្ចេកវិទ្យាទំនើប និងមានគុណភាពខ្ពស់បានកាន់តែច្រើន។

សូមជម្រាបថា រោងចក្រផ្គុំ និងដំឡើងរថយន្ត GAC គឺស្ថិតក្រោមការសហការរវាងក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង GAC International Co., Ltd. ។ ជាមួយគ្នាផងដែរ រោងចក្រនេះត្រូវបានវិនិយោគក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៩លានដុល្លារអាមេរិក លើផ្ទៃដី ១១ហិកតានៅខេត្តកំពង់ឆ្នាំង និងមានសមត្ថភាពផលិតកម្មរថយន្តបានចាប់ពី ១ម៉ឺនទៅ ១ម៉ឺន ៥ពាន់គ្រឿងក្នុងមួយឆ្នាំៗ រួមទាំងការបង្កើតឱកាសការងារបានចន្លោះពី ៤០០នាក់ទៅ ៦០០នាក់ផងដែរ។

រយៈពេលជាងពាក់កណ្តាលទស្សវត្សរ៍ ក្នុងនាមជាអ្នកនាំចូល និងចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០២០ GAC Cambodia ក្រោមដំបូលក្រុមហ៊ុនយក្ស TH Group បាននិងកំពុងពង្រីកខ្លួនយ៉ាងលឿនរហ័ស ដោយបច្ចុប្បន្ន GAC កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជា និង ជាម៉ាកយីហោប្រ៊ែនចិនដ៏ធំបំផុតនៅកម្ពុជា គិតត្រឹមក្នុងឆ្នាំ២០២៥ ។

ព័ត៌មានលម្អិត សូមទំនាក់ទំនង៖

☎️ 095 999 029 (KH/EN)

☎️ 095 777 160 (中文)

📥 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 : https://t.me/GACCambodiaOfficial

🏛 អគារតាំងបង្ហាញរថយន្ត 𝗚𝗔𝗖 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮

📍 𝗚𝗼𝗼𝗴𝗹𝗲 𝗺𝗮𝗽: https://shorturl.at/raJCr

អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ

©️𝗚𝗔𝗖 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 — ជាតំណាងចែកចាយផ្លូវការរថយន្ត 𝗚𝗔𝗖 នៅកម្ពុជា ក្រោមក្រុមហ៊ុន 𝗧𝗛 𝗚𝗿𝗼𝘂𝗽 ៕