ដំណើរដ៏វិសេសវិសាលដែលកំណត់នូវបទដ្ឋានថ្មីក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សាលាអន្តរជាតិ Shrewsbury ភ្នំពេញ រីករាយស្វាគមន៍រាល់ក្រុមគ្រួសារដែលជឿជាក់ថា ការកសាងមូលដ្ឋានគ្រឹះរបស់បុត្រធីតា គឺជារឿងដែលត្រូវយកចិត្តទុកដាក់បំផុត និងត្រូវការ ការអប់រំដ៏ល្អឥតខ្ចោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្រេចចិត្តរបស់អ្នក ជាការបើកផ្លូវសម្រាប់អនាគតបុត្រធីតា និងបណ្តុះគុណតម្លៃ អត្តសញ្ញាណរបស់ពួកគេទៅថ្ងៃអនាគត។

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ យើងនឹងប្រារព្ធពិធីសម្ពោធជាផ្លូវការនៃសាលាអន្តរជាតិ Shrewsbury ភ្នំពេញ សាខាសែនសុខ។ ក្នុងឱកាសនេះ យើងសូមគោរពអញ្ជើញមាតាបិតា និងអាណាព្យាបាលទាំងអស់អញ្ជើញចូលរួម ដើម្បីស្វែងយល់បន្ថែមអំពីការជ្រើសរើសគ្រឹះស្ថានសិក្សា ដែលផ្ដល់ឱ្យបុត្រធីតាលោកអ្នកនូវ ចំណេះដឹង និងការបណ្ដុះសីលធម៌ ដើម្បីក្លាយជាផ្នែកមួយដ៏សំខាន់នៃសង្គម។ លោកអ្នកនឹងបានជួបពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូផ្ទាល់ ដើម្បីស្វែងយល់បន្ថែមពីកម្មវិធីសិក្សា និងបទពិសោធន៍អប់រំពីគ្រឹះស្ថានដែរមានកេរ្តិ៍ឈ្មោះ និងអាយុកាលជិត ៥ សតវត្សមកនេះ។

ការផ្តល់ជូនមានសម្រាប់តែខែឧសភានេះប៉ុណ្ណោះ សូមប្រញ៉ាប់ឡើងនៅសល់តែ១សប្តាហ៏ទៀតនោះទេ

ក្រុមគ្រួសារដែលនឹងចូលរួមក្នុង កម្មវិធីសម្ពោធសាខាសែនសុខ របស់សាលា Shrewsbury នៅថ្ងៃទី ២៣ ខែឧសភា ខាងមុខនេះ សុទ្ធតែមានចំណុចរួមគ្នាដ៏អស្ចារ្យមួយ។ ពួកគេមិនមែនគ្រាន់តែស្វែងរកសាលារៀនមួយសម្រាប់កូនៗនោះទេ ប៉ុន្តែពួកគេកំពុងស្វែងរកបរិយាកាសមួយ ដែលអាចកសាងទាំងចរិតលក្ខណៈ និងចំណេះដឹងទន្ទឹមគ្នា ជាកន្លែងដែលបុត្រធីតារបស់ពួកគេនឹងមានអារម្មណ៍ថាជាផ្នែកមួយនៃសហគមន៍ដ៏មានតម្លៃបំផុត។

នៅក្នុងទីក្រុងភ្នំពេញ ក្រុមគ្រួសារទាំងនេះហើយ ដែលយល់ច្បាស់ថា រាល់ការសម្រេចចិត្តដ៏សំខាន់បំផុតសម្រាប់អនាគត គឺត្រូវតែធ្វើឡើងឱ្យបានរួសរាន់បំផុត។

Shrewsbury បានកសាងគ្រឹះដ៏រឹងមាំសម្រាប់អនាគត អស់រយៈពេល ៤៧៤ ឆ្នាំមកហើយ

អាណាព្យាបាលដែលចូលរួមក្នុងកម្មវិធីនេះ នឹងបានបោះជំហានចូលទៅក្នុងសហគមន៍អប់រំដ៏វិសេសវិសាល ដែលពុំធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។ លោកអ្នកនឹងបានជួបពិភាក្សាផ្ទាល់ជាមួយក្រុមបុគ្គលិកអប់រំ ទទួលបានបទពិសោធន៍ពីស្តង់ដារអប់រំកម្រិតខ្ពស់របស់ Shrewsbury ដោយផ្ទាល់ និងបានចូលរួមជាក្រុមគ្រួសារស្ថាបនិកដំបូងគេ ដែលសម្រេចចិត្តជ្រើសរើសយកសាលាអន្តរជាតិ​ Shrewsbury តាំងពីដំបូងមក។

សម្រាប់ក្រុមគ្រួសារដែលនឹងមានវត្តមាននៅថ្ងៃទី ២៣ ខែឧសភា នឹងទទួលបាននូវភាពជឿជាក់យ៉ាងមុតមាំថា ពួកគេគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រ ខណៈពេលដែលបរិវេណសាលាអន្តរជាតិដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបំពាក់ដោយសម្ភារៈកម្រិតពិភពលោក និងជាសាលាតែមួយគត់ក្នុងចំណោមសាលាល្បីៗទាំងប្រាំពីររបស់ចក្រភពអង់គ្លេស (Great Seven) បានមកបោះជំហាន និងបង្កើតសមិទ្ធផលដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា។

អត្ថប្រយោជន៍សម្រាប់គ្រួសារស្ថាបនិក (Founding Family Privilege) នៅតែបន្តផ្តល់ជូនរហូតដល់ដាច់ខែឧសភា ឆ្នាំ២០២៦។ គ្រួសារដែលដាក់ពាក្យសុំចូលរៀនមុនថ្ងៃទី ៣១ ខែឧសភា នឹងទទួលបានការបញ្ចុះតម្លៃ ៣០% លើតម្លៃសិក្សា។ ចំពោះអ្នកដែលចូលរួមក្នុងកម្មវិធីសម្ពោធសាខានឹងទទួលបានការបញ្ចុះតម្លៃបន្ថែម ១០% ទៀត ដែលផ្តល់ជូនជាពិសេសផ្ដាច់មុខសម្រាប់តែគ្រួសារថ្មីដែលមានវត្តមានក្នុងកម្មវិធីសម្ពោធសាខាសែនសុខតែប៉ុណ្ណោះ។

ពិធីសម្ពោធប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ | ចាប់ពីម៉ោង ២រសៀល តទៅ នៅទីតាំង Premier Centre Sen Sok, Hall E

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ក្រុមការងារផ្នែកចុះឈ្មោះចូលរៀនរបស់យើងផ្ទាល់

តាមរយៈតេឡេក្រាម (Telegram): +855 98 362 666

សម្រាប់ព័ត៌មានបន្ថែមសាលាអន្តរជាតិ Shrewsbury ភ្នំពេញ សូមស្កេន (Scan) នៅខាងក្រោម​៖