David Beckham ក្លាយជាអត្តពលិកអង់គ្លេសដំបូងគេ ឡើងងារជាមហាសេដ្ឋី មានទ្រព្យលើស ១ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមបញ្ជីអ្នកមានបំផុតឆ្នាំ២០២៦ របស់កាសែត The Sunday Times បានបង្ហាញថា David Beckham បានក្លាយជាអត្តពលិកអង់គ្លេសដំបូងគេដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនលើសពី ១ពាន់លានផោន។ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងភរិយារបស់លោក គឺលោកស្រី Victoria ឥឡូវនេះ កំពុងស្ថិតក្នុងចំណោមអ្នកមានបំផុតរបស់ចក្រភពអង់គ្លេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងវ័យ ៥១ឆ្នាំ អតីតខ្សែបម្រើឆ្នើមរបស់ក្រុមបាល់ទាត់ Manchester United, Real Madrid និង Paris Saint-Germain រូបនេះ ត្រូវបានចុះបញ្ជីជាមួយនឹងទ្រព្យសម្បត្តិសរុបជាង ១,១៥ពាន់លានផោន ឬស្មើប្រហែល ១,៣៦ពាន់លានអឺរ៉ូ។

យ៉ាងណាមិញ នៅក្នុងវិស័យកីឡា Beckham ជាប់ចំណាត់ថ្នាក់លេខ២ ក្នងចំណោមអត្តពលិកអង់គ្លេសមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត ដោយតាមពីក្រោយអតីតប្រធានកម្មវិធីប្រណាំងរថយន្ត Formula 1 លោក Bernie Ecclestone ដែលមានទ្រព្យសម្បត្តិប្រមាណជាង ២ពាន់លានផោន។

គួរជម្រាបជូនផងដែរថា ចាប់តាំងពីប្រកាសចូលនិវត្តន៍ពីកីឡាករបាល់ទាត់ក្នុងឆ្នាំ២០១៣ មក Beckham បានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនជាច្រើន ដោយរាប់តាំងពីភាពជាដៃគូសកល និងអាជីវកម្មច្នៃម៉ូដ ក៏ដូចជាសហម្ចាស់ក្លិបបាល់ទាត់ Inter Miami របស់អាមេរិកផងដែរ៕​