ចក្រភពអង់គ្លេស និងជប៉ុន គ្រោងនឹងព្រមព្រៀងគ្នាលើការវិនិយោគ និងភាពជាដៃគូលើវិស័យបច្ចេកវិទ្យាដែឡមានតម្លៃជាង ១៨ពាន់លានផោន (២៤ពាន់លានដុល្លារ) ដែលត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីថ្ងៃអាទិត្យ។
នៅក្នុងកិច្ចព្រមព្រៀងនោះផងដែរ រួមបញ្ចូលទាំងគម្រោងវិនិយោគរយៈពេល ៥ឆ្នាំរបស់ជប៉ុន ដែលមានតម្លៃជាង ៩ពាន់លានដុល្លារ ក្នុងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មហិរញ្ញវត្ថុ រួមជាមួយនឹងផែនការដើម្បីដោះសោរ ដែលមានតម្លៃ ៩ពាន់លានដុល្លារសម្រាប់គម្រោងថាមពលខ្យល់នៅឯនាយសមុទ្ររបស់ចក្រភពអង់គ្លេស។
ជុំវិញគ្រោងថាមពលខ្យល់នៅឯនាយសមុទ្រត្រូវបានគេរំពឹងថានឹងគាំទ្រសមត្ថភាព ៥,៩ ជីហ្គាវ៉ាត់នៅទូទាំងគម្រោងនានា នៅក្នុងប្រទេសស្កុតឡែន និងសមុទ្រ Celtic។ ប្រទេសទាំងពីរក៏នឹងចាប់ផ្តើមភាពជាដៃគូបច្ចេកវិទ្យាថ្មីមួយដែលគ្របដណ្តប់លើវិស័យដូចជា AI បន្ទះឈីបស៊ីមីកុងដុកទ័រ និងការគណនាកង់ទិច ផងដែរ។
គួរជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងអាជីវកម្ម និងរដ្ឋាភិបាលផ្សេងទៀតត្រូវបានគេរំពឹងថានឹងត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រី Takaichi ដែលធ្វើឡើងមុនកិច្ចប្រជុំកំពូល G7 ចាប់ពីថ្ងៃទី ១៥-១៧ ខែមិថុនា នៅប្រទេសបារាំង៕

