គម្លាតទ្រព្យសម្បត្តិរវាងស្ដេចត្រាញ់បារាំង និង Elon Musk កាន់តែឃ្លាតឆ្ងាយខ្លាំង

អន្តរជាតិ

នេះគឺជាសប្ដាហ៍ទី ២ ហើយ​ដែល​ស្ដេចត្រាញ់ Bernard Arnault ទទួល​បាន​ងារ​ជា​អ្នកមាន​បំផុត​លើលោក បន្ទាប់​ពី​ផ្ដួល​មេធំ Tesla មហាសេដ្ឋី Elon Musk កាលពី​សប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​របាយការណ៍​ផ្ដល់​ឲ្យដោយ Forbes បាន​ទម្លាយ​ថា គិត​ត្រឹម​ថ្ងៃទី ២៤ ធ្នូ​នេះ គម្លាត​ទ្រព្យសម្បត្តិ​រវាង​មហាសេដ្ឋី​ទាំង ២ ខាងលើ គឺឃ្លាតគ្នា​កាន់តែ​ឆ្ងាយ ពោល​មាន​រហូត​ដល់​ប្រហែល ៣០ ពាន់​លាន​ដុល្លារ​ឯណោះ។

ខាងក្រោម​នេះគឺជាបញ្ជីឈ្មោះ​មហាសេដ្ឋី​មាន​បំផុតទាំង ១០ រូប គិត​ត្រឹមថ្ងៃទី ២៤ ធ្នូ ២០២២ ផ្អែកតាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ Forbes៖

1. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៧៦,៤ ពាន់​លាន​ដុល្លារ

2. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤៦,៥ ពាន់​លាន​ដុល្លារ  

3. ​Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៦,៨ ពាន់​លាន​ដុល្លារ

4. Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៨,៥ ពាន់​លាន​ដុល្លារ

5.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៦,៣ ពាន់​លាន​ដុល្លារ 

6.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៣,៥ ពាន់​លាន​ដុល្លារ

7.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០១,៤ ពាន់​លាន​ដុល្លារ

8.Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៨ ពាន់​លាន​ដុល្លារ

9.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៣,៤ ពាន់​លាន​ដុល្លារ

១០.Steve Ballmer អតីត CEO ​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៧៨,២ ពាន់​លាន​ដុល្លារ៕