(ភ្នំពេញ)៖ នៅក្នុងបរិបទនៃតម្រូវការគេហដ្ឋាននាពេលបច្ចុប្បន្ន អតិថិជនគ្រប់លំដាប់មិនត្រឹមតែស្វែងរកសំណង់ដែលរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែពួកគេកំពុងផ្ដោតសំខាន់លើ «បរិយាកាសរស់នៅ» និង «សហគមន៍» ដែលផ្តល់តម្លៃដល់ទំនាក់ទំនងគ្រួសារ។ ឆ្លើយតបនឹងចក្ខុវិស័យនេះ ឧទ្យាន The Mekong Park ៥ហិកតា របស់ បុរី មេគង្គ លែន បានបង្ហាញខ្លួនក្នុងនាមជាសហគមន៍ដែលផ្ដល់ជូនលើសពីលំនៅឋាន គឺការបង្កើតបទពិសោធន៍ថ្មីសម្រាប់គ្រួសារសម័យទំនើបភ្ជាប់ជាមួយធម្មជាតិបៃតង។

គម្រោង «មេគង្គ ស៊ីធី» នៃ បុរី មេគង្គ លែន បានសាងសង់លំនៅឋានប្រណិតជាច្រើនប្រភេទ និងបានបោះដើមទុនយ៉ាងច្រើនលើការរៀបចំសួនច្បារក្នុងគម្រោង ជាពិសេសឧទ្យាន The Mekong Park ៥ហិកតា ដែលនឹងលេចរូបរាងក្នុងគម្រោងឆាប់ៗនេះ។

ឧទ្យាន The Mekong Park ទំហំ ៥ហិកតា ដែលកំពុងដំណើរការសាងសង់យ៉ាងមមាញឹក ដើម្បីក្លាយជាសួនកំសាន្ដឥតដែនកំណត់ដែលនឹងបែងចែកតំបន់ធំៗ ៩ រួមមាន៖
- តំបន់ទី១៖ The Panorama Zone – ជាច្រកចូលនៃឧទ្យាន ទទួលស្វាគមន៍លោកអ្នកដោយទឹកធ្លាក់ដ៏សែនមនោរម្យ អមដោយរូបចម្លាក់បែបអ៊ឺរ៉ុប
- តំបន់ទី២៖ Wind Zone – ជាតំបន់ខ្យល់ត្រជាក់ធម្មជាតិ សាយភាយក្លិនឧទ្យានគ្រប់ទិសទី
- តំបន់ទី៣៖ Adventure Zone – ជាពិភពផ្សងព្រេង
- តំបន់ទី៤៖ Lakeside Zone – ជាតំបន់ជាប់មាត់ទឹក មានភោជនីយដ្ឋានអណ្ដែតលើទឹក
- តំបន់ទី៥៖ The Mekong Clubhouse – សេតវិមានប្រណិតសម្រាប់សង្គមសម័យថ្មីបែងចែកជា ១០ផ្នែកសំខាន់ៗ ដើម្បីបំពេញរាល់តម្រូវការនៃការរស់នៅប្រកបដោយគុណភាពខ្ពស់រួមមាន៖ ១. តំបន់អង្គុយកំសាន្ដ និងហាងកាហ្វេ, ២. បន្ទប់អ៊ីនធឺណិត, ៣. បន្ទប់ផ្លាស់ប្ដូរសម្លៀកបំពាក់, ៤. បន្ទប់សូណា, ៥. សាលសម្រាប់កម្មវិធីផ្សេងៗ, ៦. បន្ទប់ហាត់ប្រាណ, ៧. តំបន់ហាត់យូហ្គាបរិវេណក្រៅអគារ, ៨. អាងហែលទឹក Infinity Edge, ៩. អាងហែលទឹកកុមារ និង ១០. អាង Jacuzzi។
- តំបន់ទី៦៖ Green Zone – ជាតំបន់វាលស្មៅបៃតងក្រោមម្លប់ព្រៃប្រឹក្សា
- តំបន់ទី៧៖ Chilling Zone – ជាតំបន់ជិះទូកកំសាន្ដ
- តំបន់ទី៨៖ Joyful Zone – ជាតំបន់ប្រៀបបានដូចទៅនឹងរឿងនិទាន និង
- តំបន់ទី៩៖ The Lake zone – ជាតំបន់ចែករំលែកក្ដីស្រលាញ់រវាងអ្នកនិងសត្វចិញ្ចឹមជាទីស្រលាញ់។

ជាការកត់សម្គាល់ ការរៀបចំឱ្យមានសួនច្បារ និងលំហអាកាសធំទូលាយបែបនេះ គឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលផ្តល់អត្ថប្រយោជន៍ទាំងដល់សុខភាពផ្លូវចិត្តរបស់អ្នករស់នៅ និងការកើនឡើងនៃតម្លៃអចលនទ្រព្យនាពេលអនាគត។

បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។

គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចំបង។ ការផ្ចិតផ្ចង់នៃស្ថាបត្យកម្ម សំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!
ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline
ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7







