បុរី ប៉េង ហួត នៅតែជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ខ្លាំងក្លា និងរីកចម្រើនឥតឈប់ឈរមួយ ដោយបើកគម្រោងថ្មីជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងឆ្នាំ 2026 បុរី ប៉េង ហួត បានធ្វើការបើកគម្រោងថ្មីមួយបន្ថែមទៀត ដែលមានឈ្មោះថាគម្រោង ភូមិនិម្មិត ជាគម្រោងដ៏មានសក្ដានុពលខ្លាំងមួយថ្មីក្នុងតំបន់ច្បារអំពៅ ហើយក៏ជាសិមិទ្ធផលដ៏អស្ចារ្យដែលបុរី ប៉េង ហួត សម្រេចបានជាមួយការអបអរសាទរខួប២០ឆ្នាំ។

ទោះក្នុងកាលទេសណា ក៏យើងឃើញថាក្រុមហ៊ុនអចលនទ្រព្យមួយនេះនៅតែមានអតិថិជនបន្តការគាំទ្រ និងជឿជាក់យ៉ាងខ្លាំង។ ក្នុងកម្មវិធី Pre-sale គម្រោងថ្មី ភូមិនិម្មិត កាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅមានអតិថិជនអញ្ជើញចូលរួម និងកក់ផ្ទះយ៉ាងច្រើន ដោយព្រោះតែអតិថិជនមើលឃើញពីសក្ដានុពល និងឱកាសចំណេញដ៏ច្រើនក្នុងដំណាក់ Pre-Sale មុនថ្ងៃបើកកម្ពោធជាផ្លូវការឆាប់ៗខាងមុខនេះ។

ដូចនេះឱកាសចំណេញដំណាក់កាល Pre-Sale នេះក៏មិនទាន់កន្លងផុតដែរ អតិថិជនអាចចូលរួមកម្មវិធី Privilege Deals នៅថ្ងៃទី 23-24 ខែមិថុនា ឆ្នាំ 2026 ចាប់ពីម៉ោង 9ព្រឹក ដល់ 6 ល្ងាច ដើម្បីទទួលបានឱកាសដ៏ចំណេញចុងក្រោយ។ ទីតាំងកម្មវិធី ៖ https://maps.app.goo.gl/yChMzipq72JprYdZ9

សូមបញ្ជាក់ផងដែរថា គម្រោង ភូមិនិម្មិត ស្ថិតនៅក្នុងទីតាំងថ្មី ដ៏មានសក្ដានុពលរវាងចំណុចកណ្ដាលតំបន់ 60 ម៉ែត្រ និងតំបន់ច្បារអំពៅ។ គម្រោងមួយនេះជាសហគមន៍លំនៅដ្ឋានដ៏ប្រណិតប្រមូលផ្តុំដោយប្រភេទផ្ទះម៉ូតថ្មីចុងក្រោយគេជាច្រើនជម្រើសក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម ខណ្ឌច្បារអំពៅ។ ទីតាំងភូមិសាស្រ្តនឹងធ្វើឱ្យភូមិនិម្មិត ក្លាយជាគម្រោងលំនៅដ្ឋានដ៏លេចធ្លោបន្ទាប់ពីស្ពានព្រែកប្រា-ចាក់អង្រែក្រោមសាងសង់រួចរាល់ជាពិសេសគឺតែកាន់តែកៀកគ្នាជាមួយតំបន់ 60ម៉ែត្រ ដែលនឹងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ច ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជនកាន់តែល្អប្រសើរ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី ប៉េង ហួត នៅគ្រប់ទីតាំងការិយាល័យ ឬទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬទំនាក់ទំនងតាមទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗។





