សៃលុន សំកង់ឡានខ្មែរ ផលិតពីជ័រកៅស៊ូខ្មែរ ដើម្បីសេដ្ឋកិច្ចជាតិ! ទោះបីស្ថានភាពសេដ្ឋកិច្ចសកលស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ តម្លៃទំនិញផលិតផលសំបកកង់នាំចូលពីបរទេសមួយចំនួនឡើងថ្លៃ ប៉ុន្តែក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនខ្មែរ និងទទួលសិទ្ធិចែកចាយសំបកកង់ឡានខ្មែរ Made in Cambodia ម៉ាកសៃលុន ទូទាំងប្រទេសកម្ពុជា នៅតែរក្សាតម្លៃដើម លក់សំបកកង់ខ្មែរ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ បានប្រកាសធានារក្សាតម្លៃដដែល រហូត៤០ថ្ងៃ បន្តទៀត ដើម្បីសម្រួលដល់អតិថិជន និងម្ចាស់ដេប៉ូដៃគូទូទាំងប្រទេស។

តាមមរយៈសារលើបណ្តាញសង្គម Sailun Tire Cambodia នាពេលថ្មីៗនេះ ជាក្រុមហ៊ុនផលិតសំបកកង់ឡានធំជាងគេនៅកម្ពុជា និងកំពុងប្រតិបត្តិការច្រវាក់ផលិតកម្មសំបកកង់ឡានខ្មែរ (Made in Cambodia) ពីជ័រកៅស៊ូខ្មែរ ផលិត ចែកចាយក្នុងស្រុក និងនាំចេញទៅទីផ្សារតាមបណ្ដាប្រទេសនានាជុំវិញពិភពលោក បានប្រកាសដូច្នេះថា៖ “ក្នុងគ្រាដ៏លំបាកនៃសេដ្ឋកិច្ចសកល និងគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខ សំបកកង់ខ្មែរ Sailun (TBR) ធានារក្សាតម្លៃដដែល រហូត៤០ថ្ងៃទៀត ដើម្បីសម្រួលដល់ពលរដ្ឋខ្មែរទូទាំងប្រទេស”។
សូមជម្រាបថា ក្រុមហ៊ុន PICG គឺជាក្រុមហ៊ុនរបស់កូនខ្មែរតែមួយគត់ ដែលទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលសំបកកង់រថយន្តម៉ាក សៃលុន ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ ដែលមានរោងចក្រធំនៅខេត្តស្វាយរៀង។ ក្រុមហ៊ុនផលិតសំបកកង់រថយន្តខ្នាតយក្ស និងកំពុងឈរជើងជាម៉ាកយីហោសំបកកង់ឡានខ្មែរ គ្រប់ទំហំ គ្រប់ខ្នាត គុណភាពទទួលស្គាល់លំដាប់អន្តរជាតិនៅកម្ពុជានេះ ក៏កំពុងរួមចំណែក ផ្ដល់ឱកាសការងារជាច្រើនពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចជាតិ។
យោងតាមទិន្នន័យ ពី ក្រសួងពាណិជ្ជកម្ម ក្នុងត្រីមាសទី ១ ឆ្នាំ២០២៦នេះ ប្រទេសកម្ពុជា រកចំណូលបានពីការនាំចេញផលិតផលសំបកកង់រថយន្ត ឈានដល់ ប្រមាណ ៤៧២លានដុល្លារអាម៉េរិក កើនឡើង ៤២,៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ រោងចក្រសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលមានរោងចក្រធំលំដាប់ប្រទេស នៅខេត្តស្វាយរៀង ក៏បានរួមចំណែកក្នុង ឧស្សាហកម្មផលិតសំបកកង់រថយន្តពីជ័រកៅស៊ូរបស់ខ្មែរផងដែរ៕
សំបកកង់ឡាន សៃលុន Made in Cambodia!
គាំទ្រផលិតផលជាតិ កសិផលជ័រកៅស៊ូជាតិ លើកស្ទួយសេដ្ឋកិច្ចជាតិ!










