លោក ត្រាំ​ និយាយលេងសើចថាចង់ឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីស្រាអែល

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយលេងសើចថា លោកអាចក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីស្រាអែលបាន ដោយសារតែលោកទទួលបានការគាំទ្រយ៉ាងច្រើន នៅក្នុងប្រទេសនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន USA Today។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានិយាយប្រាប់ទៅអ្នកយកព័ត៌មានកាលពីពេលថ្មីៗនេះថា ៖” ប្រហែលជាចប់ពីការងារនៅទីនេះ ខ្ញុំនឹងទៅអ៊ីស្រាអែល ហើយឈរឈ្មោះជានាយករដ្ឋមន្ត្រី។ យោងតាមលទ្ធផលស្ទង់មតិនៅព្រឹកនេះ ខ្ញុំមានការគាំទ្ររហូតដល់ ៩៩% ទៅហើយ។ វាពិតជាអស្ចារ្យណាស់”។

យ៉ាងណាក៏ដោយ វាមិនទាន់ត្រូវបានគេដឹងច្បាស់នោះទេថា តើការស្ទង់មតិមួយណាដែលលោក ត្រាំ កំពុងសំដៅលើ ខណៈពេលដែលសេតវិមាន ក៏មិនទាន់ឆ្លើយតបទៅនឹងព័ត៌មាននេះផងដែរ។

គួរឲ្យដឹងថា លោក Benjamin Netanyahu បច្ចុប្បន្នជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល ហើយបានកាន់តំណែងនេះអស់រយៈពេលជាច្រើនអាណត្តិមកហើយ ចាប់តាំងពីឆ្នាំ១៩៩៦។ លោក Netanyahu ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីលោក ត្រាំ ផងដែរ ដោយសារសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មានសម្ព័ន្ធភាពយ៉ាងស៊ីជម្រៅក្នុងយុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់។

សូមជម្រាបជូនផងដែរថា យោងតាមច្បាប់អ៊ីស្រាអែលបានចែងថា បេក្ខជននាយករដ្ឋមន្ត្រីត្រូវតែជាពលរដ្ឋរស់នៅក្នុងប្រទេស និងជាសមាជិកសភា។ សមាជិកសភាដែលកាន់លិខិតឆ្លងដែនបរទេសត្រូវតែលះបង់សញ្ជាតិបរទេសរបស់ពួកគេមុនពេលត្រូវបានអនុញ្ញាតឱ្យស្បថចូលកាន់តំណែង៕​