កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កម្រិតពិភពលោក WAGGGS World Conference 2026 និងកម្មវិធី Youth Pre-Event និង OB-PS Event ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ក្រសួងទេសចរណ៍បានឱ្យដឹងបន្ថែមថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងប្រមូលផ្តុំថ្នាក់ដឹកនាំ យុវជន និងសមាជិកកាយឫទ្ធិនារីមកពីជុំវិញពិភពលោក ដើម្បីរួមគ្នាលើកកម្ពស់ភាពជាអ្នកដឹកនាំ ការចូលរួមរបស់យុវជន និងការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមមូលបទ៖ “We see, We care, We act.”។ ព្រឹត្ដិការណ៍នេះ នៅសល់តែ ២០ ថ្ងៃទៀតប៉ុណ្ណោះ៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព