នៅតែនឹកនៅតែចង់ជួប ! DAZZ CHARITY CONCERT នឹងជួបបងប្អូនអ្នកខេត្តសៀមរាបជាថ្មីបន្តភាពរីករាយបង្កើនភាពស្និទ្ធស្នាល

កម្សាន្ត

ថ្វីដ្បិតតែ DAZZ CHARITY CONCERT ធ្លាប់បានទៅជួបបងប្អូនអ្នកខេត្ត សៀមរាប ជាច្រើនលើកមកហើយក្តី តែដោយក្តីនឹករលឹក ចង់ជួប ចង់ស្និទ្ធស្នាល និងបង្កើនភាពរីករាយ DAZZ CHARITY CONCERT បានបន្តបេសសកម្មរបស់ខ្លួន ដោយជួបជាមួយបងប្អូនអ្នកខេត្ត សៀមរាប ជាថ្មីម្តងទៀតនៅចុងសប្តាហ៍នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បងប្អូនអ្នកខេត្ត សៀមរាប ចាំទទួលផង ! ការប្រគំតន្រ្តី DAZZ CHARITY CONCERT នឹងជួបបងប្អូនជាថ្មីម្តងទៀតហើយ ។ ដោយក្តីនឹករលឹកទោះបីជាទៅប៉ុន្មានដងក៏មិនចេះជិនណាយដែរ ។

នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត , ខេម , គូម៉ា , កញ្ញា ហ៊ិន លីដា និងតារាចម្រៀងវ័យក្មេងជាច្រើនរូបទៀត ។ ដោយឡែកនៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ , ខាន់ ជេមស៌ , Tempo , វង្ស ថាណាន់ , កញ្ញា អេមមី និងតារាចម្រៀងផ្សេងៗទៀត ។

កំពូលតារាចម្រៀងល្បីៗដែលត្រៀមជួបជាមួយបងប្អូននៅទឹកដីខេត្ត សៀមរាប នៅចុងសប្តាហ៍នេះ បានអំពាវនាវឱ្យបងប្អូនទាំងអស់ចូលរួមគាំទ្រឱ្យបានច្រើនកុះករ ពីព្រោះ DAZZ CHARITY CONCERT មានអ្វីថ្មី ប្លែក ចែករំលែកភាពរីករាយទៅកាន់បងប្អូនមិនឱ្យខកបំណងឡើយ ។

កុំភ្លេចណាត់ជួបគ្នា នៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT នៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប នៅចុងសប្តាហ៍នេះ ។ តន្រ្តី១ពាន់លានរៀលដើម្បីសប្បុរសធម៌ ថាមពលនៃសម្លេងខ្មែរតែមួយ ៕