NOST Bakery & Pastry ជាប្រភេទអាជីវកម្មហាងនំដុតថ្មីៗ ដែលផលិតនំក្រូហ្សង់ នំបុ័ងបែបអឺរ៉ុប កំពុងល្បីល្បាញខ្លាំងនៅទឹកដីខេត្តសៀមរាប។ ក្នុងនោះក៏មានជា ហាងកាហ្វេ និងភោជនីយដ្ឋាន ហើយហាងនំ Nost ប្រៀបដូចជារោងចក្រផលិតនំទៅហើយ ដែលអាចចែកចាយបានទៅដល់ ២៥ រាជធានី ខេត្ត ទូទាំងប្រទេស។

Nost Bakery & Pastry ប្រើម៉ាស៊ីនខ្នាតធំ ទំនើបៗ អាចផលិតបានរាប់ពាន់នំក្នុងមួយថ្ងៃ ពិសេសមានបុគ្គលិកបច្ចេកទេសខ្ពស់ មានបទពិសោធន៍យូរឆ្នាំ នំមានស្តង់ដាអនាម័យ ប្រើជាមួយវត្ថុធាតុដើមល្អៗ។ នំគ្រប់មុខទាំងអស់នៅ Nost Bakery & Pastry មានរស់ជាតិឆ្ងាញ់ អនាម័យ និងសុវត្ថិភាពខ្ពស់បំផុត។
ហាងនំ NOST Bakery & Pastry ក៏មានចែកចាយលក់បន្តទៅតាមហាងកាហ្វេ ភោជនីយដ្ឋាន សណ្ឋាគារ ឬក្នុងកម្មវិធីផ្សេងៗផងដែរ។ សម្រាប់លោកអ្នកមានតម្រូការ អាចអញ្ជើញទាក់ទងទៅកាន់ Nost Bakery & Pastry តាមរយៈលេខទូរសព្ទ៖ ០60 731 888 ស្ថិតនៅស្ទឹងថ្មី ផ្លូវផ្សាររាត្រី ក្រុងសៀមរាប។
បច្ចុប្បន្នហាងនំ Nost Bakery Pastry មានពីរទីតាំងគឺ ទីតាំងទី ១ នៅក្រោម Angkor Manson & Residence ខេត្តសៀមរាប និងទីតាំងទី ២ នៅជិតផ្សាចាស់ ដែលជិះចុះពីស្ពានវត្តដំណាក់មកប្រហែល 100m នៅខាងស្ដាំដៃ។
សូមជម្រាបថា ក្រុមហ៊ុនក៏មានសណ្ឋាគារមានបន្ទប់ប្រណិតៗដែលមានទីតាំងល្អ ដើរត្រឹមនាទីប៉ុណ្ណោះនឹងទៅដល់ Pub Street។ Angkor Manson & Residence មានបន្ទប់ប្រណិតធំៗ ព្រមទាំងមានមុខម្ហូបអាហារជាច្រើនប្រភេទសម្បូរបែបជាច្រើនជម្រើស កន្លែងហាត់ប្រាណ Gym អាងហែលទឹក និងកន្លែងស្ទីមសូណាផងដែរ៕





























