ក្រុមហ៊ុន Amazon បោះទុនវិនិយោគដល់ទៅ ២០ពាន់លានដុល្លារ នៅអង់គ្លេស កាលពីឆ្នាំមុន

អន្តរជាតិ

ក្រុមហ៊ុន Amazon បានបោះទុនវិនិយោគទឹកប្រាក់រហូតដល់ ១៥ពាន់លានផោន (២០ពាន់លានដុល្លារ) នៅក្នុងប្រទេសអង់គ្លេស ក្នុងឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃផែនការវិនិយោគសរុប ៤០ពាន់លានដុល្លាររបស់ក្រុមហ៊ុនខ្នាតយក្សអាមេរិកមួយនេះ រហូតដល់ចុងឆ្នាំ២០២៧។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការវិនិយោគនៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ រួមមានការដាក់ឲ្យដំណើរការទីតាំងប្រតិបត្តិការថ្មី ការពង្រីកកន្លែងផលិតស្ទូឌីយូ និងការិយាល័យ ក៏ដូចជាការចាប់ផ្តើមសាកល្បងការដឹកជញ្ជូនទំនិញតាមរយៈដ្រូន ផងដែរ។

គួរឲ្យដឹងថា កាលពីឆ្នាំមុន ក្រុមហ៊ុន Amazon រកបានប្រាក់ចំណូលសរុបជាង ៣០ពាន់លានផោន នៅចក្រភពអង់គ្លេស ដោយពួកគេមានបុគ្គលិកសរុមប្រហែល ៧៥ ០០០ នាក់ ដែលបានធ្វើឲ្យក្រុមហ៊ុននេះ ក្លាយជាអ្នកវិនិយោគឯកជនធំបំផុតទាំង ១០ នៅក្នុងប្រទេសនេះ។

ជម្រាបជូនផងដែរថា ចក្រភពអង់គ្លេសគឺជាទីផ្សារធំទីបំផុតបីរបស់ Amazon នៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងអាល្លឺម៉ង់៕​