មិនធម្មតា Jetour បង្ហាញឡានចេះហែលទឹក G700! កំណត់និយមន័យថ្មីសម្រាប់ វិស្វកម្មរថយន្ត

សង្គម​ និង​សេដ្ឋកិច្ច

តើមានរថយន្ត Off-Road ប៉ុន្មានគ្រឿងដែលអាចបំប្លែងខ្លួនជា «នាវា» បើកបរលើផ្ទៃទឹកជ្រៅបានត្រង់ស្មើ មានលំនឹងខ្ពស់ និងស្ថេរភាពដូចទូកយន្ត? ពេលនេះ JETOUR បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាថ្មីម្តងទៀត តាមរយៈការបើកបង្ហាញ JETOUR G700 Ark Edition រថយន្ត SUV ប្រណិត Hybrid Off-Road ដ៏អស្ចារ្យ ដែលផ្សំគ្នានូវប្រណិត ភាពកម្រិតខ្ពស់បច្ចេកវិទ្យាទំនើប និងសមត្ថភាពលើគោកនិងទឹកដោយទំនុកចិត្តខ្ពស់ បំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បំផុសគំនិតពីធម្មជាតិដ៏ខ្លាំងក្លា រួមផ្សំជាមួយបច្ចេកវិទ្យាទំនើប G700 ត្រូវបានសម្រិតសម្រាំងលើរចនាសម្ព័ន្ធ GAIA Architecture ដែលទាញយកខ្សែបន្ទាត់ធរណីមាត្រមុតស្រួច និងភាពរឹងមាំមិនប្រែប្រួលនៃជួរភ្នំ ហិម៉ាល័យ។ តួឡានប្រភេទ Professional Body-on-Frame Chassis រឹងមាំខ្លាំងក្លា មិនត្រឹមតែបង្ហាញពី អំណាច និងភាពសង្ហាដ៏គួរឱ្យស្ញើចសរសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារភ្ជាប់យ៉ាងឥតខ្ចោះជាមួយផ្នែកខាងក្នុង ប្រណិតលំដាប់ VIP។ កៅអីមុខងារពេញលេញ (កំដៅ ខ្យល់ ម៉ាស្សា ក្ដារជើង និងតុ) រួមជាមួយអេក្រង់ panoramic 35.4 អ៊ីញ, ស្បែក Nappa & Alcantara លំដាប់ខ្ពស់, Speaker Lexicon 18គ្រាប់ (Dolby Atmos), និងប្រព័ន្ធត្រជាក់ 3 តំបន់ធ្វើឱ្យ G700 ក្លាយជា ស្ថាបត្យកម្មយានយន្តដ៏ល្អឯក ដែលរក្សាភាពប្រណិត និងផាសុកភាពកម្រិតខ្ពស់ ទោះស្ថិតក្នុងស្ថានភាពផ្លូវលំបាកក៏ដោយ។

ស្នូលនៃ G700 Ark Edition គឺជាបច្ចេកវិទ្យា GAIA Ark (ARC amphibious technology) ដែលអនុញ្ញាត ឱ្យរថយន្តមានសមត្ថភាពឆ្លងទឹកបានយ៉ាងរលូន។ ក្នុងការសាកល្បងបើកបរឆ្លងកាត់ទន្លេយ៉ាងសេ (Yangtze) ក្នុងជម្រៅ 970mm រថយន្ត G700 បានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យគ្មានគូប្រៀប! តាមរយៈប្រព័ន្ធ CEM-O ឆ្លាតវៃ G700 អាចផ្តាច់កម្លាំងពីកង់ ហើយបើកដំណើរការកង្ហាររុញចរន្តទឹក (Propeller) អគ្គិសនីភ្លាមៗ ដែលជួយឱ្យតួរថយន្តរក្សាបាននូវ លំនឹងផ្ដេកស្មើ បើកបរលើផ្ទៃទឹកដោយស្ថេរភាពខ្ពស់ និងមានទិសដៅច្បាស់លាស់។ សូមបញ្ជាក់ផងដែរថា បើទោះបីជាមាន រថយន្តជាច្រើនធ្លាប់បានធ្វើតេស្តមុខងារបើកបរក្នុងទឹកកន្លងមកក៏ដោយ ប៉ុន្តែមិនទាន់មានរថយន្តណាមួយអាចធ្វើបានល្អ ប្រៀបបាននឹងG700ឡើយ ពោលគឺការបើកបរលើផ្ទៃទឹកមានភាពរលូន និងមានលំនឹងរាបស្មើ ប្រៀបដូចជាការជិះទូកកម្សាន្ត។

JETOUR G700 ឥឡូវនេះមានលក់ហើយនៅ JETOUR Cambodia និងត្រៀមខ្លួនរួចជាស្រេចក្នុងការនាំ លោកអ្នក ទៅកាន់ពិសោធន៍ថ្មីនៃប្រណិតភាពកម្រិតខ្ពស់ និងបច្ចេកវិទ្យាគ្មានដែនកំណត់។ អញ្ជើញមកទស្សនា និងស្វែងយល់ពីអានុភាព ពិតនៃរថយន្តនេះនៅអគារតាំងបង្ហាញរថយន្ត JETOUR Cambodia ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិ 6A​​ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ 017 713 713។

“JETOUR CAMBODIA នាំចូល និងចែកចាយផ្តាច់មុខដោយ KNN CAMBODIA”