អភិបាលខេត្តមណ្ឌលគិរីថ្មី ដឹកនាំប្រជុំទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams

សង្គម​ និង​សេដ្ឋកិច្ច

លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យ វាយតម្លៃ និងដាក់ចេញវិធានការបន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងបទល្មើសបច្ចេកវិទ្យាផ្សេងៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំនេះ លោកបានណែនាំឲ្យពង្រឹងកិច្ចសហការរវាងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ក្នុងការស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញគ្រប់ទម្រង់ ព្រមទាំង ជំរុញការផ្សព្វផ្សាយ អប់រំ និងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីហានិភ័យ និងវិធីការពារខ្លួនពីការឆបោកតាមប្រព័ន្ធអនឡាញ ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។

បន្ថែមពីនោះ លោកអភិបាលខេត្ត ក៏បានណែនាំគណៈបញ្ជាការឯកភាពក្រុង-ស្រុក និងកងម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវសហការគ្នា និងបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ជាពិសេស ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕