អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានចេញមកបញ្ជាក់ចំពោះការចោទប្រកាន់ថារថយន្តដឹកទំនិញ វិរ:ប៊ុនថាំ បានដាក់ស៊ីរ៉ែន ដែលធ្វើឱ្យមានផ្ទុះការវែកញ៉ែកនៅលើបណ្តាញសង្គម TikTok កាលពីពេលថ្មីៗនេះ។

តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ អ្នកឧកញ៉ា បណ្ឌិត បានបញ្ជាក់បែបនេះថា៖ “សូមជម្រាបជូនសាធារណជន និងបណ្តាញព័ត៌មានឱ្យបានជ្រាបថា ចំពោះករណីដែលថារថយន្តដឹកទំនិញ វិរ:ប៊ុនថាំ បានដាក់ស៊ីរ៉ែនជាការកាត់តរបស់បុគ្គលដែលប្រើបណ្តាញ TikTok ដើម្បីទាញការចាប់អារម្មណ៍ប៉ុណ្ណោះ ហើយបុគ្គលខាងលើក៏បានធ្វើការសុំទោសជាសាធារណរួចមកហើយ ដូច្នេះសូមបណ្តាញព័ត៌មាននានា ដែលបានចុះផ្សាយមេត្តាជួយកែតម្រូវតាមការគួរវិញផង”។
អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានគូសបញ្ជាក់ថា ចំពោះការតភ្លើងបន្ថែមនៅលើកញ្ចក់រថយន្ត ក្រុមហ៊ុននឹងធ្វើការណែនាំអ្នកបើកបរ និងបញ្ជូនអ្នកបើកបរទៅសមត្ថកិច្ចពាក់ព័ន្ធដើម្បីធ្វើការពិន័យជាក់ស្តែង៕



