អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ចេញបញ្ជាក់ចំពោះករណីដែលចោទថារថយន្តដឹកទំនិញ វិរ:ប៊ុនថាំ ដាក់ស៊ីរ៉ែន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានចេញមកបញ្ជាក់ចំពោះការចោទប្រកាន់​ថារថយន្តដឹកទំនិញ វិរ:ប៊ុនថាំ បានដាក់ស៊ីរ៉ែន ដែលធ្វើឱ្យមានផ្ទុះការវែកញ៉ែកនៅលើបណ្តាញសង្គម TikTok កាល​ពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ អ្នកឧកញ៉ា បណ្ឌិត បានបញ្ជាក់បែបនេះថា៖ “សូម​ជម្រាបជូនសាធារណជន និងបណ្តាញព័ត៌មានឱ្យបានជ្រាបថា ចំពោះករណីដែលថារថយន្តដឹកទំនិញ វិរ:ប៊ុនថាំ បានដាក់ស៊ីរ៉ែនជាការកាត់តរបស់បុគ្គលដែលប្រើបណ្តាញ TikTok ដើម្បីទាញការចាប់អារម្មណ៍ប៉ុណ្ណោះ ហើយបុគ្គលខាងលើក៏បានធ្វើការសុំទោសជាសាធារណរួចមកហើយ ដូច្នេះសូមបណ្តាញព័ត៌មាននានា ដែលបាន​ចុះ​ផ្សាយមេត្តាជួយកែតម្រូវតាមការគួរវិញផង”។

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានគូសបញ្ជាក់ថា ចំពោះការតភ្លើងបន្ថែមនៅលើកញ្ចក់រថយន្ត ក្រុមហ៊ុននឹងធ្វើការ​ណែនាំ​អ្នកបើកបរ និងបញ្ជូនអ្នកបើកបរទៅសមត្ថកិច្ចពាក់ព័ន្ធដើម្បីធ្វើការពិន័យជាក់ស្តែង៕