រដ្ឋមន្រ្តីពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំ ជំរុញការអនុវត្តច្បាប់ និងការរៀបចំបទដ្ឋានគតិយុត្តពាក់ព័ន្ធ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានដឹកនាំកិច្ចប្រជុំ ជំរុញការអនុវត្តច្បាប់ និងការរៀបចំបទដ្ឋានគតិយុត្តពាក់ព័ន្ធ សំដៅឈានទៅលើកកម្ពស់បន្ថែមទៀតនូវបទដ្ឋានគតិយុត្តជាធរមាននៅព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃ ទី១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីបានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ កឧត្តមអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស និងមន្ត្រីពាក់ព័ន្ធនានានៃក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពនៃការងារចុះបញ្ជីពាណិជ្ជកម្ម ការបន្តជំរុញការអនុវត្តច្បាប់ និងការរៀបចំបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារចុះបញ្ជីពាណិជ្ជកម្ម ដើម្បីលើកកម្ពស់បន្ថែមទៀតនូវអនុលោមភាព សុចរិតភាព និងតម្លាភាព នៃការធ្វើធុរកិច្ច ស្របតាមច្បាប់និងបទដ្ឋានគតិយុត្តជាធរមាននៅព្រះរាជាណាចក្រកម្ពុជា។

សូមរម្លឹកដែរថា ក្រសួងពានិជ្ជកម្មធ្លាប់បានបញ្ជាក់ថា ក្រោមក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ ដែលមានគោលបំណងបង្កើតជាយុទ្ធសាស្ត្រ និងទិសដៅនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យពាណិជ្ជកម្មនាពេលបច្ចុប្បន្ន និងអនាគត ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០​២​៩ ​ក្រសួងពាណិជ្ជកម្ម ប្តេជ្ញាជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា​​ ពិសេសពង្រឹងការអនុវត្តន៍ច្បាប់កតិយុត្តនានា ដំដៅឈានទៅជួយសម្រួលឱ្យធុរជន វិនិយោគិន ផលិតករ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនឱ្យកាន់តែប្រសើរ៕ អត្ថបទ៖ហ្សាលីន