តស់បាយថ្ងៃត្រង់រួច ទៅចាក់សាំង! តម្លៃប្រេង​សាំងធ្លាក់ថ្លៃ​ហើយ ចាប់ពីម៉ោង១រសៀលនេះ

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃប្រេង​សាំងបានចុះថ្លៃ​បន្តិចហើយ​ ដោយចាប់ពីរសៀលម៉ោង១​ថ្ងៃទី២ មិថុនា​ សាំង​ធម្មតា​ ដល់ថ្ងៃទី៩ ខែមិថុនា ត្រូវលក់ក្នុងតម្លៃ៤,៨៥០៛ (ចុះ ៤០០៛) និងប្រេងម៉ាស៊ូត លក់ក្នុងតម្លៃ៤,៨៥០៛ (ចុះ​ ៤៥០៛)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២ ខែមិថុនានេះ បានឱ្យដឹងថា ថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្តជារៀងរាល់សប្តាហ៍ ដោយចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ ថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២៦ គឺត្រូវលក់ ៤ ៨៥០រៀលលីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៤៨៥០រៀល/លីត្រ សម្រាប់ ប្រេងម៉ាស៊ូត (Gasoil 10ppm)។

គួរឱ្យដឹងថា យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់និងអន្តរជាតិ រាជរដ្ឋាភិបាលបាន ១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល ៣. ពន្ធគយ ០ (សូន្យ) ដុល្លារ

និង ៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះ អាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% នឹង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។