ក្រុមហ៊ុនរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិន BYD បានរាយការណ៍ថាការលក់រថយន្តរបស់ខ្លួន កើនឡើងជាលើកដំបូង នៅក្នុងខែឧសភា បន្ទាប់ពីមានការធ្លាក់ចុះអស់ ៨ខែជាប់ៗគ្នា ដែលជារយៈពេលដ៏វែងបំផុត បើទោះបីជាមានតម្រូវការក្នុងស្រុកចុះខ្សោយ និងការប្រកួតប្រជែងកាន់តែខ្លាំងឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមការឯកសារផ្លូវការមួយបានបង្ហាញថា ការលក់រថយន្តនៅទូទាំងពិភពលោក របស់ក្រុមហ៊ុន BYD បានកើនឡើង ០,៣% ដល់ ៣៨៣ ៤៥៣ គ្រឿងកាលពីខែមុន។
ទន្ទឹមនឹងនេះ ការលក់នៅបរទេសបានកើនឡើង ៨០,៤% ដល់ ១៦០,៦៤៤ គ្រឿងក្នុងខែឧសភា ដែលគាំទ្រដោយតម្រូវការរថយន្តអគ្គិសនីកាន់តែខ្លាំងនៅអឺរ៉ុប និងទីផ្សារកំពុងអភិវឌ្ឍ ដែលត្រូវបានជំរុញដោយតម្លៃប្រេងឥន្ធនៈខ្ពស់ បន្ទាប់ពីសង្គ្រាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់។
គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន BYD និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនផ្សេងទៀត កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅអឺរ៉ុប ខណៈពេលដែលតម្រូវការរថយន្តអគ្គិសនី នៅតែបន្តគាំទ្រដល់កំណើនទីផ្សារទាំងមូល៕

