ការលក់របស់ BYD កើនឡើងជាលើកដំបូង ក្រោយធ្លាក់ចុះអស់ ៨ខែជាប់ៗគ្នា

អន្តរជាតិ

ក្រុមហ៊ុនរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិន BYD បានរាយការណ៍ថាការលក់រថយន្តរបស់ខ្លួន កើនឡើងជាលើកដំបូង នៅក្នុងខែឧសភា បន្ទាប់ពីមានការធ្លាក់ចុះអស់ ៨ខែជាប់ៗគ្នា ដែលជារយៈពេលដ៏វែងបំផុត បើទោះបីជាមានតម្រូវការក្នុងស្រុកចុះខ្សោយ និងការប្រកួតប្រជែងកាន់តែខ្លាំងឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការឯកសារផ្លូវការមួយបានបង្ហាញថា ការលក់រថយន្តនៅទូទាំងពិភពលោក របស់ក្រុមហ៊ុន BYD បានកើនឡើង ០,៣% ដល់ ៣៨៣ ៤៥៣ គ្រឿងកាលពីខែមុន។

ទន្ទឹមនឹងនេះ​ ការលក់នៅបរទេសបានកើនឡើង ៨០,៤% ដល់ ១៦០,៦៤៤ គ្រឿងក្នុងខែឧសភា ដែលគាំទ្រដោយតម្រូវការរថយន្តអគ្គិសនីកាន់តែខ្លាំងនៅអឺរ៉ុប និងទីផ្សារកំពុងអភិវឌ្ឍ ដែលត្រូវបានជំរុញដោយតម្លៃប្រេងឥន្ធនៈខ្ពស់ បន្ទាប់ពីសង្គ្រាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់។

គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន BYD និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនផ្សេងទៀត កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅអឺរ៉ុប ខណៈពេលដែលតម្រូវការរថយន្តអគ្គិសនី នៅតែបន្តគាំទ្រដល់កំណើនទីផ្សារទាំងមូល៕​