ការនាំចេញប្រេងរបស់វេណេស៊ុយអេឡា ហក់ឡើងខ្លាំង ចំពេលកំពុងមានវិបត្តិនៅមជ្ឈិមបូព៌ា

អន្តរជាតិ

ការនាំចេញប្រេងរបស់ប្រទេសវេណេស៊ុយអេឡា បានកើនឡើងដល់ ១,២៥ លានបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែឧសភា ដែលជាការកើនឡើងសម្រាប់រយៈពេលបីខែជាប់ៗគ្នាហើយ ដោយសារតែការដឹកជញ្ជូនកាន់តែច្រើនទៅកាន់សហរដ្ឋអាមេរិក ឥណ្ឌា និងអឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថិតក្រោមរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិករបស់ប្រធានាធិបតីបណ្ដោះអាសន្ន លោកស្រី Delcy Rodriguez ការផលិត និងការនាំចេញប្រេងឆៅរបស់ប្រទេសវេណេស៊ុយអេឡា បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន បានបន្ធូរបន្ថយទណ្ឌកម្ម និងក្រុមហ៊ុនបរទេសជាច្រើនបាននិងកំពុងពង្រីកគម្រោងប្រេង និងឧស្ម័ន នៅក្នុងប្រទេសអង្គការ OPEC។

យោងតាមក្រសួងប្រេងរបស់វេណេស៊ុយអេឡា បានព្យាករថាទិន្នផលប្រេងឆៅរបស់ខ្លួននឹងមានចំនួន ១,៣៧លានបារ៉ែលក្នុងមួយថ្ងៃ នៅចុងឆ្នាំនេះ ដែលនេះមានន័យនឹងកើនឡើង ២២% ធៀបទៅនឹងចុងឆ្នាំ២០២៥ និងជាចំនួនច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីមានការដាក់ទណ្ឌកម្មថាមពលរបស់សហរដ្ឋអាមេរិក នៅឆ្នាំ២០១៩ មក។

យ៉ាងណាមិញ ជុំវិញកំណើននេះ ក៏បានអនុញ្ញាតឲ្យប្រទេសវេណេស៊ុយអេឡា បន្តការនាំចេញទៅកាន់ប្រទេសដែលពួកគេមិនអាចលក់ប្រេងឲ្យបាន ក្នុងរយៈពេលជាច្រើនឆ្នាំផងដែរ។

យោងតាមទិន្នន័យ និងឯកសារផ្លូវការបានបង្ហាញថា សហរដ្ឋអាមេរិកគឺជាគោលដៅដំបូងនៃការនាំចេញប្រេងរបស់ប្រទេសវេណេស៊ុយអេឡា ដែលមានប្រហែល ៥៥៨ ០០០ បារ៉ែលក្នុងមួយថ្ងៃ បន្ទាប់មកគឺប្រទេសឥណ្ឌា ដែលមាន ៤២៧ ០០០ បារ៉ែលក្នុងមួយថ្ងៃ និងអឺរ៉ុប ដែលមាន ១៦៩ ០០០ បារ៉ែលក្នុងមួយថ្ងៃ៕​