លោក ត្រាំ តែងតាំងសម្ព័ន្ធមិត្តគ្មានបទពិសោធម្នាក់ ឲ្យឡើងកាន់តំណែងជានាយកស៊ើបការសម្ងាត់

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចតែងតាំងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន គឺលោក Bill Pulte ដែលគ្មានបទពិសោធទាល់តែសោះនៅក្នុងសន្តិសុខជាតិ ឲ្យដឹងនាំភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ នៅថ្ងៃទី៣ មិថុនានេះ បានតែងតាំងលោក William John Pulte (ឬត្រូវបានគេស្គាល់ជាទូទៅថា Bill Pulte) ប្រធានទីភ្នាក់ងារហិរញ្ញវត្ថុលំនៅដ្ឋានសហព័ន្ធ និងជាអ្នកដឹកនាំក្រុមហ៊ុនផ្តល់ប្រាក់កម្ចីទិញផ្ទះដែលគាំទ្រដោយរដ្ឋាភិបាល ឲ្យឡើងធ្វើជានាយកស្តីទីនៃភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ (DNI)។

លោក ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា៖ “លោក William មានបទពិសោធយ៉ាងទូលំទូលាយក្នុងការដោះស្រាយបញ្ហារសើបបំផុតរបស់អាមេរិក ក៏ដូចជាធានាសុវត្ថិភាព និងស្ថិរភាពនៃទីផ្សារ ហើយលោកពិតជាសក្តិសមសម្រាប់តំណែងថ្មីនេះ”។

មិនតែប៉ុណ្ណោះ មេដឹកនាំវិមានរូបនេះ ក៏បានបញ្ជាក់ផងដែរថា លោក Pulte នឹងនៅតែបន្តកាន់តួនាទីទាក់ទងនឹងវិស័យលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក ផងដែរ។

គួរជម្រាបជូនថា លោក Pulte ត្រូវបានតែងតាំងជំនួសលោកស្រី Tulsi Gabbard ដែលបានលាលែងពីតំណែងនៅចុងខែមុន ដោយសារត្រូវទៅថែទាំស្វាមីដែលមានជំងឺមហារីក៕​