បាត់មុខច្រើនខែ មហាសេដ្ឋីឥណ្ឌាបង្ហាញវត្តមាននៅក្នុងបញ្ជីកំពូលអ្នកមានដាច់គេ ១០រូប

អន្តរជាតិ

មហាសេដ្ឋីឥណ្ឌា Mukesh Ambani បានលេចមុខនៅក្នុងបញ្ជីមហាសេដ្ឋីមានបំផុតលើលោក ដោយលោកស្ថិតនៅលេខរៀងទី០៩ នាំមុខសហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page បន្ទាប់ពីបាត់មុខរយៈពេលយូរខែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា អ្នកមានបំផុតនៅអាស៊ីរូបនេះ បានរំកិលខ្លួនចូលក្នុងបញ្ជីកំពូលមហាសេដ្ឋីទាំង ១០រូប ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ១១៦ពាន់លានដុល្លារ។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយគេហទំព័រ Forbes៖

1.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣០,២ពាន់លានដុល្លារ

2.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២១០,៥ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៩,១ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៧៦,៧ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤២,២ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៤,១ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៨,៤ពាន់លានដុល្លារ

8.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២៣,៣ពាន់លានដុល្លារ

9.Mukesh Ambani ស្ថាបនិកក្រុមហ៊ុន Reliance Industries មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៦,៧ពាន់លានដុល្លារ

10.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១១៥,១ពាន់លានដុល្លារ៕