មហាសេដ្ឋីមានដាច់គេនៅអឺរ៉ុប ធ្លាក់មកបាតតារាងបញ្ជីឈ្មោះអ្នកមានបំផុតនៅលើលោក

អន្តរជាតិ

មហាសេដ្ឋីកំពូលរបស់ទ្វីបអឺរ៉ុប លោក Bernard Arnault ប្រធានក្រុមហ៊ុន LVMH បានធ្លាក់មកកាន់បាតតារាងបញ្ជីចំណាត់ថ្នាក់អ្នកមានដាច់គេបំផុតទាំង១០ លើពិភពលោក ខណៈពេលដែលទ្រព្យសម្បត្តិសរុបរបស់លោក បានថយមកនៅប្រមាណ ១៤៩ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានបង្ហាញថា លោក Arnault បានធ្លាក់មកចំណាត់ថ្នាក់លេខរៀងទី៩ នៃបញ្ជី ពោលគឺនាំមុខលើបិតាវិនិយោគ Warren Buffett ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៤ពាន់លានដុល្លារ ឈរនៅចំណាត់ថ្នាក់លេខ១០។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតទាំង១០ នៅលើពិភពលោក គិតនៅត្រឹមថ្ងៃសៅរ៍ ទី៦ ខែមិថុនា៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៨០២,៦ពាន់លានដុល្លារ

2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ៣០០,៥ពាន់លានដុល្លារ

3.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៧៧,២ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៦១,៤ពាន់លានដុល្លារ

5.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៥៥,៥ពាន់លានដុល្លារ

6.Michael Dell ប្រធានក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិសរុបប្រមាណ ២២៥,៣ពាន់លានដុល្លារ

7.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៣,៦ពាន់លានដុល្លារ

8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៧៧,៣ពាន់លានដុល្លារ

9.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩,២ពាន់លានដុល្លារ

10.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៤៤,៨ពាន់លានដុល្លារ៕