ឧកញ៉ា ឈឹម បញ្ញា សូមអបអរសាទរ ខួប២០ឆ្នាំ ក្រុមហ៊ុន បូទីកា របស់ឧកញ៉ា កែវ បូណ៌ភិរក្ស

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឈឹម បញ្ញា ស្ថានិក បុរី ច័ន្ទខាស់សល សូមសម្តែងការចូលរួមអបអរសាទរ ខួប២០ឆ្នាំ នៃការបង្កើត ក្រុមហ៊ុន បូទីកា របស់ឧកញ៉ា កែវ បូណ៌ភិរក្ស និងលោកជំទាវឧកញ៉ា តាំង ធា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដ៏រីករាយនេះដែរ ឧកញ៉ា ឈឹម បញ្ញា សូមជូនពរឱ្យក្រុមហ៊ុន បូទីកា (Botica) កាន់តែរីកចម្រើន និងមានអតិថិជនគាំទ្រកាន់តែច្រើន ជាពិសេសជូនពរ លោកឧកញ៉ា កែវ បូណ៌ភិរក្ស និងលោកជំទាវឧកញ៉ា តាំង ធា ជាម្ចាស់ក្រុមហ៊ុន បូទីកា និងម្ចាស់ បុរី ឡុងនី សូមមានសុខភាពល្អ ដឹកនាំក្រុមហ៊ុន កាន់តែខ្លាំង និងទទួលបាននូវជោគជ័យ រីកចម្រើនរុងរឿងជានិរន្តរ៍។

សូមជម្រាបថា កម្មវិធីខួប២០ឆ្នាំ របស់ក្រុមហ៊ុន បូទីកា នឹងប្រារព្វធ្វើឡើង នាល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ នៅមជ្ឈមណ្ឌល ឌឹព្រីមៀរ សែនសុខ (The Premier Center Sen Sok) ដែលនឹងមានវត្តមាន អ្នកឧកញ៉ា ឧកញ៉ាៗ និងភ្ញៀវកិត្តិយសចូលរួមជាច្រើនរូបផងដែរ៕