(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បុរី មេគង្គ លែន និង មន្ទីរពេទ្យ ខេមា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាផ្លូវការ នៅទីតាំងគម្រោង «មេគង្គ ស៊ីធី» ស្ដីពីកិច្ចសហប្រតិបត្តិការផ្តល់អត្ថប្រយោជន៍បន្ថែមជូនដល់អតិថិជន បុរី មេគង្គ លែន នៅគ្រប់គម្រោងទាំងអស់រួមមាន៖ គម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់», គម្រោង «ហ្គោលឌិន អាវិននូ», និងគម្រោង «មេគង្គ ស៊ីធី»។

ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងក្រោមវត្តមានរបស់ លោក ប្រាក់ ខា តំណាង បុរី មេគង្គ លែន និង លោក សំ សុភណ័ តំណាង មន្ទីរពេទ្យ ខេមា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ ដោយកិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងគុណភាពនៃការរស់នៅរបស់អតិថិជន និង បុគ្គលិក បុរី មេគង្គ លែន តាមរយៈការទទួលសេវាកម្មសុខាភិបាលប្រកបដោយគុណភាព វិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់ពីមន្ទីរពេទ្យ ខេមា។

គ្រប់អតិថិជន និងបុគ្គលិករបស់ បុរី មេគង្គ លែន នឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្ដិការជាមួយនឹង មន្ទីរពេទ្យ ខេមា រួមមាន៖
- ការបញ្ចុះតម្លៃ ៣៥% ទៅលើកញ្ចប់ពិនិត្យសុខភាពមូលដ្ឋាន សម្រាប់មនុស្ស ២នាក់ ដល់អតិថិជន និងបុគ្គលិក
- ការបញ្ចុះតម្លៃ ២០% ទៅលើកញ្ចប់ប្រូម៉ូសិនពិនិត្យសុខភាពប្រចាំឆ្នាំ
- ការបញ្ចុះតម្លៃ ២០% ទៅលើកញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំ សម្រាប់បុរស ឬ ស្ត្រី និង
- ការបញ្ចុះតម្លៃ ១០% ទៅលើវិក្កយបត្រសរុប ដល់អតិថិជន និងបុគ្គលិក សម្រាប់ការបង់ប្រាក់ដោយខ្លួនឯង លើសេវា OPD, IPD និងសេវាសង្គ្រោះបន្ទាន់។
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ដ


គួរបញ្ជាក់ផងដែរថា បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។ គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចំបង។ ការផ្ចិតផ្ចង់នៃស្ថាបត្យកម្ម សំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន។

មន្ទីរពេទ្យ ខេមា គឺជាមន្ទីរពេទ្យឯកជនដែលផ្តល់សេវាសុខភាពប្រកបដោយគុណភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន។ ខេមា មានក្រុមគ្រូពេទ្យ និងបុគ្គលិកជំនាញ ដែលប្តេជ្ញាផ្តល់ការព្យាបាលប្រកបដោយសុវត្ថិភាព ភាពជឿជាក់ និងសេវាកម្មល្អប្រសើរ។







