ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ផ្ញើព្រះរាជសារលិខិតចេញពីទីក្រុងប៉េកាំង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ថ្វាយព្រះមហាក្សត្រ ថៃ ដើម្បីសម្តែងនូវព្រះរាជហឫទ័យទុក្ខសោកយ៉ាងជ្រាលជ្រៅបំផុត ចំពោះការយាងចូលទិវង្គតរបស់ ព្រះអង្គម្ចាស់ក្សត្រីភ័ជ្រកិតិយាភានរេន្ទិរាទេព្យាវតី។

នៅក្នុងព្រះរាជសារលិខិតនោះ ព្រះករុណា ព្រះមហាក្សត្រ រួមជាមួយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានចូលរួមសម្តែងនូវការរំលែកទុក្ខដ៏ស្មោះស្ម័គ្រជាពន់ពេក ជូនចំពោះព្រះមហាក្សត្រថៃ ព្រមទាំងព្រះរាជវង្សានុវង្សថៃទាំងអស់ នៅក្នុងកំឡុងពេលដ៏ក្រៀមក្រំនេះ។
ព្រះអង្គទាំងទ្វេបានបញ្ជាក់ថា កេរដំណែលការងារគំរូ និងព្រះរាជសកម្មភាពដ៏មានតម្លៃជាច្រើនដែលព្រះអង្គម្ចាស់ក្សត្រីបានបន្សល់ទុក នឹងនៅតែជាប្រភពនៃកម្លាំងចិត្ត និងការជំរុញចិត្តដល់មនុស្សគ្រប់រូប៕


