ធនាគារ ជីប ម៉ុង និង សហគ្រាសពាណិជ្ជកម្មកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទាន និងជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងវិស័យនាំចេញនៅកម្ពុជាទៅកាន់ឆាកអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

[ភ្នំពេញ, ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦] — ក្នុងស្មារតីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់សក្តានុពលអាជីវកម្មក្នុងស្រុក ធនាគារ ជីប ម៉ុង និង សហគ្រាសពាណិជ្ជកម្មកម្ពុជា បានប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការ ក្រោមប្រធានបទ «ការគាំទ្រហិរញ្ញប្បទានសម្រាប់អ្នកនាំចេញ»។ កិច្ចសហការជាយុទ្ធសាស្ត្រនេះ ធ្វើឡើងក្នុងគោលបំណងបើកផ្លូវហិរញ្ញវត្ថុដ៏ធំទូលាយ និងបង្កលក្ខណៈកាន់តែងាយស្រួល ជូនដល់បណ្តាសហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងវិស័យនាំចេញនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កង្វះខាតទុនបង្វិល និងភាពស្មុគស្មាញនៃយន្តការហិរញ្ញវត្ថុ ជារឿយៗជាឧបសគ្គចម្បងដែលធ្វើឱ្យអាជីវកម្មក្នុងស្រុកពិបាកក្នុងការបង្កើនខ្សែសង្វាក់ផលិតកម្ម។ ដូច្នេះ ការចាប់ដៃគ្នានៅថ្ងៃនេះ នឹងក្លាយជាកាតាលីករដ៏សំខាន់បំផុត ក្នុងការជួយសម្រាលបន្ទុក បំពេញតម្រូវការលំហូរសាច់ប្រាក់ និងពង្រឹងសមត្ថភាពប្រកួតប្រជែង ដើម្បីជំរុញផលិតកម្មក្នុងស្រុក ព្រមទាំងពង្រីកសក្តានុពលពាណិជ្ជកម្មកម្ពុជា ឱ្យមានវត្តមានកាន់តែខ្លាំងក្លានៅលើទីផ្សារអន្តរជាតិ។

ធនាគារ ជីប ម៉ុង ជាធនាគារខ្មែរបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរួមដំណើរយ៉ាងសកម្មជាមួយម្ចាស់អាជីវកម្ម និងសហគ្រិនខ្មែរគ្រប់រូប ដោយមិនត្រឹមតែផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពបត់បែន និងការយកចិត្តទុកដាក់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមគ្នាបង្កើតនូវកាលានុវត្តភាពថ្មីៗ ដើម្បីជួយឱ្យផលិតផលខ្មែរ និងអាជីវកម្មខ្មែរ អាចរីកលូតលាស់ប្រកបដោយនិរន្តរភាព និងភាពជោគជ័យបន្តទៅមុខទៀត ។

ផ្នែកទំនាក់ទំនងធនាគារ ជីប ម៉ុង

 លេខទូរស័ព្ទ៖ [081 811 911 ​]

គេហទំព័រ៖ www.chipmongbank.com