អ្នកឧកញ៉ា ម៉ុង ឫទ្ធី ត្រៀមបើកដំណើរការរោងចក្រកែច្នៃជីធម្មជាតិ តម្លៃ ១០លានដុល្លារ នៅចុងឆ្នាំនេះ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ត្រៀមបើកដំណើរការរោងចក្រជីធម្មជាតិ ចេញពីលាមក​សត្វ មាន់ ទា ជ្រូក និងកាកសំណល់រោងចក្រដូងប្រេង រោងចក្រស្ករអំពៅ កាកសំណល់ពីរោងចក្រស្រាបៀរ​ តម្លៃទុនវិនិយោគប្រមាណ ១០លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ ដើម្បីចែកចាយជីក្នុងតម្លៃទាបដល់កសិករ​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ាអគ្គនាយក បានឱ្យដឹងថា រោងចក្រនេះមានសមត្ថភាពផលិតជីបាន ១០០តោន ក្នុងមួយថ្ងៃ។ ជាមួយគ្នានេះ អ្នកឧកញ៉ាសូម​ផ្តាំ​ផ្ញើ​ឱ្យកសិករទូទាំងប្រទេសធ្វើកសិកម្ម ទាំងដាំ ទាំងចិញ្ចឹម គឺធ្វើយ៉ាងណា កែច្នៃឱ្យអស់លទ្ធភាព ទើបបានតម្លៃផលិត ទាំងដាំ និងចិញ្ចឹមបានថោក ហើយកសិករត្រូវធ្វើយ៉ាងណាកែរច្នៃកាកសំណល់ឱ្យ​អស់លទ្ធភាព ទើបអាចកាត់បន្ថយតម្លៃផលិតបានច្រើន។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ឱ្យដឹងថា រោងចក្រកែរច្នៃជីធម្មជាតិនេះ ត្រូវបានសាងសង់ឡើងជាលើកទី១ នៅកម្ពុជា តាមបច្ចេកវិទ្យារបស់ចិន ដែលនឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២៦នេះ ហើយគិតទាំងដីធ្លី និងទុនបង្វិលរោងចក្រនេះគឺបានប្រើប្រាស់ទុនប្រមាណ ១០លានដុល្លារអាមេរិក ហើយរោងចក្រនេះមាន​សមត្ថភាព​​ផលិតជី​បាន ១០០តោន ក្នុងមួយថ្ងៃ៕