យោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់ បាននិយាយថា ការខាតបង់ដែលបណ្តាលមកពីករណីឆបោកតាមអនឡាញនៅម៉ាឡេស៊ី បានឈានដល់ ២,៦៧ពាន់លានរីងហ្គីត (ប្រហែល ៧៣០លានដុល្លារ) កាលពីឆ្នាំមុន ដែលជាការកើនឡើងយ៉ាងខ្លាំង បើធៀបទៅនឹងចំនួន ១,៥៧ពាន់លានដុល្លាររីងហ្គីតដែលត្រូវបានកត់ត្រា នៅក្នុងឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

អគ្គស្នងការនគរបាលជាតិម៉ាឡេស៊ី លោក Tan Sri Mohd Khalid Ismail Mohd Khalid Ismail បាននិយាយថា ករណីឆបោកតាមអ៊ីនធឺណិតបានកើនឡើង ៨៧% ក្នុងឆ្នាំ២០២៥ ដោយមានករណីសរុបចំនួន ៦៦ ២០៤ ដែលត្រូវបានរាយការណ៍ បើប្រៀបធៀបទៅនឹងចំនួនត្រឹម ៣៥ ៣៦៨ ករណី កាលពីឆ្នាំ២០២៤។
លោក Khalid Ismail បានមានប្រសាសន៍ទៀតថា ការឆបោកតាមទូរស័ព្ទនៅតែជាការគំរាមកំហែងដ៏ធំបំផុត ដោយមានករណីសរុបចំនួន ២៨ ៣៨៨ ត្រូវបានរាយការណ៍។
យ៉ាងណាមិញ ជុំវិញបញ្ហាដ៏ធំនេះ លោក Khalid Ismail បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលម៉ាឡេស៊ី បានដាក់ចេញនូវវិធានការបង្ការ រួមទាំងការបំពាក់ជំនាញដល់សាធារណជន ដើម្បីកំណត់អត្តសញ្ញាណឧបាយកលព្រហ្មទណ្ឌ ដែលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត៕

