អត្រាអ្នកអត់ការងារធ្វើនៅក្នុងប្រទេសម៉ាឡេស៊ី បានកើនឡើងដល់ ៣% នៅក្នុងខែមេសា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ២០២៥ មក។

អត្រាអ្នកអត់ការងារធ្វើនៅក្នុងប្រទេសនេះ បានកើនឡើងពី ០,១% ក្នុងខែមីនា ដល់ ៣% នៅក្នុងខែមេសា ខណៈចំនួនអ្នកអត់ការងារធ្វើបានកើនឡើងពី ៥០៩ ០០០ នាក់ ដល់ ៥១១ ៨០០ នាក់។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន The Edge Malaysia ដែលដកស្រង់ទិន្នន័យចេញពីនាយកដ្ឋានស្ថិតិរបស់ប្រទេស។
ទន្ទឹមនឹងនេះ ចំនួនអ្នកមានការងារធ្វើ បានកើនឡើង ០,១% ដល់ ១៦,៨២ លាននាក់ ដោយទទួលបានផលចំណេញពីវិស័យសេវាកម្ម ជាពិសេសពាណិជ្ជកម្មលក់ដុំ និងលក់រាយ សេវាកម្មស្នាក់នៅ អាហារ និងភេសជ្ជៈ រួមជាមួយនឹងសកម្មភាពព័ត៌មាន និងទំនាក់ទំនង ជាដើម។
ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត Mohd Uzir Mahidin ប្រធានស្ថិតិជាតិ បានកត់សម្គាល់ឃើញថា អ្នកគ្មានការងារធ្វើ និងអ្នកដែលកំពុងស្វែងរកការងារធ្វើនៅក្នុងប្រទេសម៉ាឡេស៊ី មានចំនួនប្រហែល ៧៩,៥% នៃចំនួនមនុស្សគ្មានការងារធ្វើទាំងអស់។
លោក Mahidin បានបន្ថែមទៀតថា នៅក្នុងចំណោមនោះ អ្នកគ្មានការងារក្នងុរយៈពេលតិចជាងបីខែ មានប្រមាណ ៦៣,៩% ខណៈពេលដែល ៥% ផ្សេងទៀត ស្ថិតក្នុងភាពគ្មានការងារធ្វើរយៈពេលវែងជាងមួយឆ្នាំ៕

