កាហ្សាន៖ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា សៀ ឬទ្ធី បានបំពេញទស្សនកិច្ចសិក្សាក្នុងកម្មវិធីតាំងពិព័រណ៍ “Industrial Achievement Exhibition of the Republic of Tatarzan at The ASEAN-Russia Summit” ដែលមានការដាក់តាំងបង្ហាញនូវផលិតផលជាច្រើនសម្រាប់ប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, យានយន្ត, បច្ចេកវិទ្យា, វេជ្ជសាស្ត្រ និងឱសថ ក៏ដូចជាវិទ្យាសាស្ត្រ និងអប់រំ។

នៅក្នុងឱកាសនេះ ក៏មានចូលរួមពីសំណាក់គណៈប្រតិភូ នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញបេសកកម្មចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឮកខួបអនុស្សាវរីយ៍អាស៊ាន-រុស្សី លើកទី៣៥ នៅទីក្រុងកាហ្សាន នៃសហព័ន្ធរុស្សី កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយបណ្តាធុរជនរុស្សីមួយចំនួន ក្នុងគោលបំណងបង្កើតកាលានុវត្តភាពធុរកិច្ច ជាពិសេសវិនិយោគិនមកពីវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមានក្រុមហ៊ុនដែលកំពុងវិនិយោគលើការផលិតស្រូវសាលី, ប្រេងផ្កាឈូករ័តុ្ន, ភេសជ្ជៈមិនមានជាតិអាល់កុល, ទឹកដោះគោ ព្រមទាំងជីកសិកម្មជាដើម។














