កំពូលមហាសេដ្ឋី Elon Musk របូតលុយអស់ជាង ១៥០ពាន់លានដុល្លារ ក្រោយភាគហ៊ុន SpaceX ធ្លាក់ចុះ

អន្តរជាតិ

ភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX បានធ្លាក់ចុះអស់ ១៦% នៅក្នុងការជួញដូរដំបូងរបស់ខ្លួននៅសប្តាហ៍នេះ ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋី Elon Musk ធ្លាក់ចុះអស់ ១៥២ពាន់លានដុល្លារ នៅក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទស្សនាវដ្តី Forbes បានបង្ហាញថា មហាសេដ្ឋីដែលមានជាងគេបំផុតរបស់ពិភពលោក Elon Musk បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុប ១,១ទ្រីលានដុល្លារ។ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះ បានថយចុះអស់ ១៥២ពាន់លានដុល្លារ ឬច្រើនជាង ១២% ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុនរបស់ SpaceX នៅដើមសប្តាហ៍នេះ។

គួរឲ្យដឹងថា នៅពេលបិទការជួញដូរនៅថ្ងៃទី២២ ខែមិថុនា ភាគហ៊ុនរបស់ក្រុមហ៊ុនអវកាសមួយនេះ បានធ្លាក់ចុះរហូតដល់ ១៦,៤%។ ការផ្សព្វផ្សាយរបស់ SpaceX ហាក់ដូចជាបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីមានការចេញផ្សាយលក់ IPO លើកដំបូងរបស់ខ្លួននាពេលថ្មីៗនេះ។

ជម្រាបជូនថា ភាគហ៊ុនរបស់ក្រុមហ៊ុនគឺជាប្រភពទ្រព្យសម្បត្តិចម្បងរបស់លោក Musk។ បច្ចុប្បន្នលោកជាប្រធាន នាយកប្រតិបត្តិ និងជាប្រធានផ្នែកបច្ចេកវិទ្យារបស់ SpaceX ដោយកាន់កាប់ភាគហ៊ុនសរុបចំនួន ៤,៨ ពាន់លានហ៊ុនរបស់ក្រុមហ៊ុន បូករួមទាំងជម្រើសក្នុងការទិញភាគហ៊ុនបន្ថែមចំនួន ៣៥០ លានហ៊ុនទៀត។ សរុបមក មហាសេដ្ឋីរូបនេះបច្ចុប្បន្នមានភាគហ៊ុនចំនួន ៣៨% នៃភាគហ៊ុនរបស់ SpaceX៕