បងប្អូនជនជាតិតៃវ៉ាន់ពីររូប ឡើងងារជាមហាសេដ្ឋី ដោយសារភាគហ៊ុនក្រុមហ៊ុនផលិតបន្ទះឈីបខ្លួនកើនឡើង

អន្តរជាតិ

លោក Wu Biing-seng និងលោក Jordan Wu បានឡើងតំណាងជាមហាសេដ្ឋី បន្ទបា់ពីភាគហ៊ុនក្រុមហ៊ុនផលិតបន្ទះឈីប Himax Technologies របស់ពួកគេ បានកើនឡើងទ្វេដងនៅឆ្នាំនេះ ដោយសារតែតម្រូវការបន្ទះឈីបដាក់លើអេក្រង់រថយន្តកើនឡើងខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានបង្ហាញថា ដោយសារតែមានការកាន់កាប់ភាគហ៊ុន ២៤% នៅក្នុងក្រុមហ៊ុន Himax ដែលចុះបញ្ជីនៅសហរដ្ឋអាមេរិក រួមជាមួយនឹងប្រាក់ចំណូលពីភាគលាភ និងការលក់ភាគហ៊ុន បានផ្តល់បងប្អូនតៃវ៉ាន់ពីររូបនេះ ទទួលបាននូវទ្រព្យសម្បត្តិសរុបម្នាក់ ១ពាន់លានដុល្លារ។

យ៉ាងណាមិញ នៅក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ក្នុងឆ្នាំ២០២២ លោក Jordan បាននិយាយថាក្រុមហ៊ុន Himax របស់លោកបានចាប់ផ្តើមវិនិយោគលើបន្ទះឈីបបំពាក់លើអេក្រង់នៅក្នុងរថយន្តប្រហែលពីរទសវត្សមុន នៅពេលបច្ចេកវិទ្យានេះមិនទាន់សូវមានប្រើទូលំទូលាយនៅឡើយ។

ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុន Himax បានកាន់កាប់ប្រហែល ៤០% នៃទីផ្សារបន្ទះឈីបអេក្រង់រថយន្តសកល ដោយក្នុងនោះក្រុមហ៊ុនរថយន្តល្បីៗរបស់ពិភពលោក ដូចជា Ferrari, Volkswagen និង Porsche សុទ្ធសឹងតែជាអតិថិជនសំខាន់ៗរបស់ខ្លួន៕​