លោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ភរិយារបស់ លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ត្រូវបានតែងតាំងជា សមាជិកភាពនៃសហគមន៍ Olave Baden-Powell Society (OB-PS) ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ របស់សហគមន៍ OB-PS លើកទី៤២ នៅលើដែនដីអង្គរ ខេត្តសៀមរាប កាលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។

ក្រោយទទួលបានការតែងតាំងនេះ នៅថ្ងៃទី២១ ខែមិថុនា លោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង បានបង្ហោះសារនៅលើបណ្តាញសង្គមបែបនេះថា៖ “នាងខ្ញុំពិតជាមានកិត្តិយស និងក្តីរំភើបយ៉ាងខ្លាំង ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់ទំនុកចិត្តទទួលបាន ភីន ពីព្រះអង្គម្ចាស់ក្សត្រី Benedikte ព្រះប្រធានកិត្តិយស នៃសហគមន៍ Olave Baden-Powell Society (OB-PS) អំឡុងពេលដែលកម្ពុជាកំពុងទទួលរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ របស់សហគមន៍ OB-PS លើកទី៤២ នៅលើដែនដីអង្គរដ៏ពិសិដ្ឋ ខេត្តសៀមរាប”។
លោកជំទាវអ្នកឧកញ៉ា ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ជាពិសេស លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា និងថ្នាក់ដឹកនាំនៃសមាគមទាំងអស់។
សូមបញ្ជាក់ជូនផងដែរថា Olave Baden-Powell Society (OB-PS) គឺជាសហគមន៍អន្តរជាតិមួយដែលបង្កើតឡើងដើម្បីគាំទ្រ និងប្រមូលថវិកាជួយដល់ចលនាកាយឫទ្ធិនារី (Girl Guiding/Girl Scouting) នៅទូទាំងពិភពលោក តាមរយៈអង្គការ World Association of Girl Guides and Girl Scouts៕





