មោទនភាពជាតិ! នាយនាវីកងទ័ពជើងទឹកកម្ពុជាបញ្ចប់វគ្គសិក្សាប្រយុទ្ធលើលម្ហសមុទ្រពីអូស្ត្រាលី

សង្គម​ និង​សេដ្ឋកិច្ច

លោកអនុនាវីទោ កែវចាន់ប៊ីលី សិក្ខាកាមនាយនាវីនៃកងទ័ពជើងទឹកកម្ពុជា បានបញ្ចប់ការសិក្សា «វគ្គនាយនាវីប្រយុទ្ធលើលម្ហសមុទ្រ» (Maritime Warfare Officer Course) ជំនាន់ទី១៨ ពីមូលដ្ឋានកងនាវាចរណ៍ភូមិន្ទអូស្រ្តាលី HMAS WATSON នៅទីក្រុងស៊ីដនី យ៉ាងជោគជ័យ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដ៏រំភើបនេះ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទរៀមច្បងដែលបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី បានចូលរួមអបអរសាទរ និងជូនពរដល់លោកអនុនាវីទោ កែវ ចាន់ប៊ីលី ឱ្យទទួលបានជោគជ័យបន្ថែមទៀតក្នុងភារកិច្ចបម្រើជាតិមាតុភូមិ។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលរយៈពេល ១ឆ្នាំនេះ មានសិក្ខាកាមសរុប ៣២នាក់ ក្នុងនោះមាននាយនាវីអន្តរជាតិត្រឹមតែ ៥រូបប៉ុណ្ណោះ ដែលរួមមានលោកអនុនាវីទោ កែវ ចាន់ប៊ីលី ជានាយនាវីតំណាងដ៏ឆ្នើមរបស់កម្ពុជា៕