សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូសភាពាណិជ្ជកម្ម ជួបសំណេះសំណាល និងថតរូបអនុស្សាវរីយ៍ នៅប្រទេសចិន

ជុំវិញ​ឧកញ៉ា

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពង់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស​ប្រជាជនកម្ពុជា ជួបសំណេះសំណាល និង ថតរូបអនុស្សាវរីយ៍ នៅប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ការជួបសំណេះសំណាល និងថតរូបអនុស្សាវរីយ៍ជាមួយសម្តេចតេជោ ក្នុងឱកាសដែលសម្តេច អញ្ជើញបំពេញ​ទស្សនកិច្ច​មិត្តភាពផ្លូវការនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះដែរ សម្តេចតេជោ មានប្រសាសន៍ណែនាំ ដោយជំរុញឱ្យសភា​ពាណិជ្ជកម្មកម្ពុជា បន្តយកចិត្ត​ទុកដាក់​ខ្ពស់ក្នុងការពង្រឹងគុណភាព និងសមត្ថភាពប្រកួតប្រជែងនៃផលិតផល​ក្នុងស្រុក ដើម្បីលើកកម្ពស់សេដ្ឋកិច្ច​ជាតិ​ឱ្យកាន់តែរឹងមាំ។

សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម​កម្ពុជា បាននិងកំពុងដឹកនាំគណៈប្រតិភូសភា​ពាណិជ្ជកម្ម​កម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោ បំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅទីក្រុងប៉េកាំង​សាធារណរដ្ឋ​ប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពង្រឹងនិងពង្រីកកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ស្របតាម​ក្របខណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍ជោគវាសនា​រួមកម្ពុជា-ចិន៕