ប្រធាននាយកប្រតិបត្តិនៃ អ៊ែរអេស៊ា ខេមបូឌា ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិននៅក្នុងកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ – លោក ណម វិស្សុតប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងជាសមាជិកនៃអ្នកដឹកនាំវ័យក្មេងពិភពលោកឆ្នាំ២០២៦ របស់វេទិកា សេដ្ឋកិច្ច ពិភពលោក បានអញ្ជើញចូលរួមក្នុង កម្មវិធីជួបជុំប្រចាំឆ្នាំលើកទី១៧ «Summer Davos» នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងDalian នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធាន «ការជំរុញនវានុវត្តន៍ឱ្យកាន់តែទូលំទូលាយ» (“Innovating at Scale”) ដោយកម្មវិធីនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំជាន់ខ្ពស់ប្រមាណ ១,៧០០នាក់ មកពីវិស័យធុរកិច្ច រដ្ឋាភិបាល ស្ថាប័នអប់រំ និងអង្គការសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរទស្សនៈអំពីអនាគតនៃកំណើនសេដ្ឋកិច្ចពិភពលោក។ កាន់តែពិសេសទៀតនោះ កម្មវិធីនេះត្រូវបានផ្តល់កិត្តិយសក្រោមអធិបតីភាពរបស់ឯកឧត្តម លី ឈាង (H.E. Li Qiang) នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់អនុសាសន៍ជាទស្សនទាន សំខាន់ ៗ ស្តីពីអាទិភាពសេដ្ឋកិច្ច និងតួនាទីយ៉ាងសំខាន់របស់ប្រទេសចិនក្នុងសេដ្ឋកិច្ចសកលលោក។

Young Global Leaders Community Debrief session during the Annual Meeting of the New Champions in Dalian, People’s Republic of China, on 25/6/2026 from 07:30 to 08:15 in the Dalian International Conference Center – Beijing Room (Zone E), Workshop. (ygl/debrief amnc26). ©2026 World Economic Forum

តំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា ដោយធ្វើបទបង្ហាញអំពីវិស័យអាកាសចរណ៍របស់កម្ពុជា លោក ណម វិស្សុត ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិន ដើម្បីចែករំលែកទស្សនៈ និងបទពិសោធន៍របស់លោកនៅក្នុងវេទិកាក្រោមប្រធានបទ «វិធីសាស្រ្តផ្តត់ផ្គង់ផលិតផលនិងសេវាកម្មឆ្លើយតបនឹងតម្លៃសេដ្ឋកិច្ច» (Experiences as an Industry)។ នៅក្នុងឱកាសនោះ លោកបានលើកឡើងនូវទស្សនៈវិស័យពីប្រទេសកម្ពុជាស្តីពី «បទពិសោធន៍ផ្តល់សេវាកម្មឆ្លើយតបនឹងតម្លៃសេដ្ឋកិច្ច» (Economy of Experience) ដែលជា ប្រព័ន្ធអេកូឡូស៊ីមួយ ដែលវិស័យអាកាសចរណ៍ ទេសចរណ៍ បដិសណ្ឋារកិច្ច បច្ចេកវិទ្យា និងសេវាសាធារណៈ ត្រូវបានរួមបញ្ចូលគ្នា ដើម្បីលើកតម្កើនតម្លៃសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន ជាជាងការអភិវឌ្ឍវិស័យទោលណាមួយដាច់ដោយឡែកពីគ្នា។

ដោយផ្អែកលើដំណើរនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា លោកបានគូសបញ្ជាក់ថា ការពង្រឹងការផ្សារភ្ជាប់ ទំនាក់ទំនងឱ្យកាន់តែរឹងមាំ ការជំរុញនវានុវត្តន៍ និងកិច្ចសហការរវាងវិស័យផ្សេងៗ អាចផ្លាស់ប្តូរឧស្សាហកម្មនានាឱ្យទទួលយកនូវបទពិសោធន៍ក្នុងការផ្តល់សេវាកម្មកាន់តែរលូន ដែលមានសក្តានុពលខ្ពស់ក្នុងការទាក់ ទាញលំហូរវិនិយោគ ពង្រឹងវិស័យទេសចរណ៍ និងពន្លឿនកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះផងដែរ លោកក៏បានបញ្ជាក់ថា បច្ចេកវិទ្យាទំនើបៗដូចជា បញ្ញាសិប្បនិម្មិត (AI) មិនមែនជា គោលដៅចុងក្រោយនៃការអភិវឌ្ឍនោះទេ ប៉ុន្តែនេះគឺជាឧបករណ៍ជំនួយ និងជាកាតាលីករដ៏សំខាន់ ក្នុងការជួយកាត់បន្ថយភាពរអាក់រអួលនៅក្នុងប្រព័ន្ធអេកូឡូស៊ីនេះ ព្រមទាំងជួយសម្របសម្រួលកិច្ចសហប្រតិបតិ្តការឱ្យកាន់ តែរលូន ធ្វើសេចក្តីសម្រេចចិត្តកាន់តែមានប្រសិទ្ធភាព និងលើកតម្កើនតម្លៃសេដ្ឋកិច្ចឱ្យបានល្អប្រសើរ។

Impressions from the New Champions in Dalian, People’s Republic of China, on 22/6/2026 in the Dalian International Conference Center ©2026 World Economic Forum

«យុគសម័យសេដ្ឋកិច្ចជំនាន់ក្រោយ នឹងមិនប្រណាំងប្រជែងលើគុណភាពផលិតផលឧស្សាហកម្មតែមួយមុខទៀត នោះ ទេ ប៉ុន្តែនឹងប្រណាំងប្រជែងលើបទពិសោធន៍ផ្តត់ផ្គង់ផលិតផលនិងសេវាកម្មជំនួសវិញ។ នៅពេល ដែល យើង ផ្សារភ្ជាប់ វិស័យអាកាសចរណ៍ ទេសចរណ៍ បច្ចេកវិទ្យា និងសេវាសាធារណៈឱ្យ ទៅជា ប្រព័ន្ធអេកូឡូស៊ី តែមួយ នោះយើងនឹង អាចបង្កើតឱកាសបានកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ពន្លឿន ចរន្ត សេដ្ឋកិច្ចឱ្យដើរកាន់ តែ លឿន និងនាំមកនូវការរីកចម្រើនមួយដ៏គង់វង្សឋិតថេរចីរកាលថែមទៀតផង» ។

ក្រៅពីការអញ្ជើញចូលរួមជាវាគ្មិន លោក ណម វិស្សុត  ក៏បានអញ្ជើញចូលរួមក្នុងពិធីពិសារអាហារពេលល្ងាច ជាលក្ខណៈពិសេសសម្រាប់ថ្នាក់ដឹកនាំ ដែលរៀបចំដោយក្រុមហ៊ុន Boston Consulting Group (BCG) ដោយមានការចូលរួមពីបណ្តាប្រធាននាយកប្រតិបត្តិសំខាន់ៗ មកពីស្ថាប័នធំៗជាច្រើន និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពី ជុំវិញពិភពលោក។ ជាពិសេសជាងនេះទៅទៀត ជារបៀបវារៈនៃកម្មវិធីភាពជាអ្នកដឹកនាំសម្រាប់អ្នកដឹកនាំ វ័យក្មេង ពិភពលោកនៃវេទិកាសេដ្ឋកិច្ចពិភពលោក លោក ណម វិស្សុត ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាចង្អៀតក្រោមវត្តមានរបស់ ឯកឧត្តម Nyam-Osor Uchral នាយករដ្ឋមន្ត្រីនៃប្រទេសម៉ុងហ្គោលី និងសមាជិកអ្នកដឹកនាំវ័យក្មេងពិភពលោក ដទៃទៀត ដើម្បីផ្លាស់ប្តូរទស្សនៈទៅវិញទៅមកអំពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលអនាគត។

Experiences as an Industry session with Deng Honghao, Chief Executive Officer, Butlr Technologies, USA during the Annual Meeting of the New Champions in Dalian, People’s Republic of China, on 25/6/2026 from 09:30 to 10:00 in the Dalian International Conference Center – Hub 3 (Zone E), Hub. (experience industry). ©2026 World Economic Forum

ការចូលរួមចំណែកយ៉ាងសកម្មរបស់ក្រុមហ៊ុន អាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា នាពេលនេះ បានឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការតភ្ជាប់ក្នុងតំបន់ ព្រមទាំងរួមចំណែកគាំទ្រដល់ចក្ខុវិស័យរយៈពេលវែង របស់កម្ពុជា ក្នុងការកសាងបទពិសោធន៍ផ្តល់សេវាកម្មឆ្លើយតបនឹងតម្លៃសេដ្ឋកិច្ច។ ដែលការតភ្ជាប់នេះ នឹងបង្កើតជាចលករតែមួយរួមគ្នារវាងមនុស្សជាតិ វិស័យឧស្សាហកម្ម និងឱកាសថ្មីៗ ដើម្បីជំរុញកំណើន សេដ្ឋកិច្ច ប្រកប ដោយនិរន្តរភាព ។

Young Global Leaders Community Debrief session during the Annual Meeting of the New Champions in Dalian, People’s Republic of China, on 25/6/2026 from 07:30 to 08:15 in the Dalian International Conference Center – Beijing Room (Zone E), Workshop. (ygl/debrief amnc26). ©2026 World Economic Forum