ជប៉ុនផ្តល់ជំនួយឥតសំណងជិត៣លានដុល្លារ សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុនប្រមាណ ២.៩៤៧.០០០ ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះហត្ថលេខាលើលិខិតប្តូរសារនេះ ធ្វើឡើងរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការ បានបញ្ជាក់ថា ជំនួយឥតសំណងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ជប៉ុន ក្នុងការជំរុញការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ខណៈពេលដែលពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន។

សូមបញ្ជាក់ជប៉ុនតែងតែផ្តល់ជំនួយឥតសំណងដល់កម្ពុជា ដូចជាលើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម, អប់រំ, គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹក , បង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណប,គម្រោងស្តារប្រព័ន្ធធារាសាស្រ្ត, គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា និងគម្រោងជាច្រើនទៀត៕