តម្លៃមាសពិភពលោក បន្តធ្លាក់ចុះ ចំពេលភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ ផ្ទុះឡើងជាថ្មី

អន្តរជាតិ

តម្លៃមាសសកល ហាក់កំពុងបន្តធ្លាក់ចុះតម្លៃបន្ថែមទៀត មកនៅក្រោម ៤ ០០០ដុល្លារក្នុងមួយអោន ដោយសារតែភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងវិញ កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបិទការជួញដូរចុងក្រោយ នៅថ្ងៃទី២៩ ខែមិថុនា តម្លៃមាសបានធ្លាក់ចុះអស់ ៧៣ដុល្លារភ្លាមៗ មកនៅត្រឹម ៤ ០១៥ដុល្លារក្នុងមួយអោន។ ហើយនៅពេលការជួញដូរបើកឡើងវិញ នៅថ្ងៃទី៣០ ខែមិថុនា តម្លៃមាសបានបន្តធ្លាក់ចុះបន្ថែមទៀត ដែលបច្ចុប្បន្ន កំពុងស្ថិតនៅ ៣ ៩៩២ដុល្លារក្នុងមួយអោន។

គួរឲ្យដឹងថាតម្លៃមាសបានធ្លាក់ចុះ ដោយសារភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានផ្ទុះឡើងម្តងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលជំរុញឱ្យតម្លៃប្រេងកើនឡើង ខណៈពេលដែលវាក៏បានបង្កើនការព្រួយបារម្ភអំពីអតិផរណា និងអត្រាការប្រាក់កើនឡើងខ្ពស់ផងដែរ។

ជម្រាបជូនថា កាលពីសប្តាហ៍មុន តម្លៃមាសពិភពលោកក៏បានធ្លាក់ចុះក្រោម ៤ ០០០ដុល្លារក្នុងមួយអោន នៅរយៈខ្លីផងដែរ ដោយឈានដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ៧ខែចុងក្រោយ។ បើប្រៀបធៀបទៅនឹងកម្រិតកំពូលនៅខែមករា តម្លៃមាសបច្ចុប្បន្នបានថយចុះអស់ជិត ១ ៦០០ដុល្លារ/អោន រួចទៅហើយ៕​