ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្ហាញជូននូវផែនការអាជីវកម្ម ៣០ឆ្នាំ ក្រោយឡើងផ្សារភាគហ៊ុនកម្ពុជា របស់ក្រុមហ៊ុន បុរី វិមានសំណាង។

លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា ផែនការអាជីវកម្ម ៣០ឆ្នាំ (២០២៦-២០៥៦) ក្រោយឡើងផ្សារភាគហ៊ុនកម្ពុជា របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក គឺត្រូវសាងសង់អោយបាន ១០០ ០០០ផ្ទះ វីឡា និងខុនដូ ព្រមទាំងសាលារៀន មន្ទីរពេទ្យ ផ្សារ ធនាគារ រោងចក្រ មជ្ឍមណ្ឌលលំហេរកម្សាន្ត និងកន្លែងលេងកីឡាចំរុះ នៅទូទាំងប្រទេស។
ក្រុមហ៊ុន បុរី វិមានសំណាង ម.ក មានតម្លៃក្នុងទីផ្សារភាគហ៊ុន ១០០លានដុល្លារអាមេរិក ហើយនឹងដាក់លក់ភាគហ៊ុន ចំនួន ១០លានដុល្លារ ទៅដល់សាធារណៈជន ដោយម្នាក់ៗអាចទិញភាគហ៊ុនបានចាប់ពី ៣០ដុល្លារឡើងទៅ ចាប់ពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៦។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង សូមអំពាវនាវ សម្តេច ទ្រង់ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ ពុកម៉ែ ពូមីង បងប្អូន មិត្តភក្តិ និងប្រជាជនកម្ពុជាទាំងអស់ ដែលច្បាស់លាស់ មានឆន្ទៈធ្វើជាដៃគូរអាជីវកម្មយូរអង្វែងជាមួយលោក និងក្រុមហ៊ុន បុរី វិមានសំណាង ម.ក ហើយអាចវិនិយោគចាប់ពី ១០០ ០០០ដុល្លារឡើងទៅ នោះសូមទាក់ទងទៅលោក ដើម្បីជួបគ្នាដោយផ្ទាល់បានគ្រប់ពេល។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង
ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល
ក្រុមហ៊ុនបុរី វិមានសំណាង ម.ក
ទូរសព្ទ័លេខ 012 96 2000 (WhatsApp & Telegram)
Email: [email protected]
Website: www.bvs.com.kh ៕




