ឧកញ៉ាបណ្ឌិត គីម ហ៊ាង បង្ហាញផែនការអាជីវកម្ម ៣០ឆ្នាំ ក្រោយឡើងផ្សារភាគហ៊ុនកម្ពុជា របស់ក្រុមហ៊ុន បុរី វិមានសំណាង

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្ហាញជូន​នូវ​ផែនការអាជីវកម្ម ៣០ឆ្នាំ ក្រោយឡើងផ្សារភាគហ៊ុនកម្ពុជា របស់ក្រុមហ៊ុន បុរី វិមានសំណាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា ផែនការអាជីវកម្ម ៣០ឆ្នាំ (២០២៦-២០៥៦) ក្រោយឡើងផ្សារភាគហ៊ុន​កម្ពុជា របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក គឺត្រូវសាងសង់អោយបាន ១០០ ០០០ផ្ទះ វីឡា និងខុនដូ ព្រមទាំង​សាលារៀន មន្ទីរពេទ្យ ផ្សារ ធនាគារ រោងចក្រ មជ្ឍមណ្ឌលលំហេរកម្សាន្ត និងកន្លែងលេងកីឡាចំរុះ នៅទូទាំង​ប្រទេស។

ក្រុមហ៊ុន បុរី វិមានសំណាង ម.ក មានតម្លៃក្នុងទីផ្សារភាគហ៊ុន ១០០លានដុល្លារអាមេរិក ហើយនឹងដាក់លក់​ភាគហ៊ុន ចំនួន ១០លានដុល្លារ ទៅដល់សាធារណៈជន ដោយម្នាក់ៗអាចទិញភាគហ៊ុនបានចាប់ពី ៣០ដុល្លារ​ឡើងទៅ ចាប់ពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៦។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង សូមអំពាវនាវ សម្តេច ទ្រង់ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ ពុកម៉ែ ពូមីង បងប្អូន មិត្តភក្តិ និងប្រជាជនកម្ពុជាទាំងអស់ ដែលច្បាស់លាស់ មានឆន្ទៈធ្វើជាដៃគូរអាជីវកម្ម​យូរអង្វែងជាមួយលោក និងក្រុមហ៊ុន បុរី វិមានសំណាង ម.ក ហើយអាចវិនិយោគចាប់ពី ១០០ ០០០ដុល្លារ​ឡើងទៅ នោះសូមទាក់ទងទៅលោក ដើម្បីជួបគ្នាដោយផ្ទាល់បានគ្រប់ពេល។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង

ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល

ក្រុមហ៊ុនបុរី វិមានសំណាង ម.ក

ទូរសព្ទ័លេខ 012 96 2000 (WhatsApp & Telegram)

Email: [email protected]

Website: www.bvs.com.kh