អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ប្រកាសនឹងដាក់ដំណើរការ វិរៈ ប៊ុនថាំ VET Airways នៅដើមខែសីហា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បាន​ប្រកាស​ថា ក្រុមហ៊ុនរបស់លោកនឹងដាក់ដំណើរការសេវាកម្មដឹកអ្នកដំណើរតាមផ្លូវអាកាស វិរៈ ប៊ុនថាំ VET Airways នៅដើមខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុក អ្នកឧកញ៉ា បណ្ឌិត បានបង្ហោះរូបភាពការិយាល័យ VET Airways ដែលទើបសាងសង់​​រួច​ថ្មីៗ ភ្ជាប់ជាមួយនឹងសារបែបនេះថា៖ “ជួបគ្នាឆាប់ៗ ក្នុងដើមខែសីហា ឆ្នាំ២០២៦ ជាមួយ វិរ:ប៊ុនថាំ អ៊ែរវេយ៍ (VET Airways) បទពិសោធន៌ហោះហើរថ្មី ជួបគ្នាឆាប់ៗ មុនគេនៅកម្ពុជា”។

សូមជម្រាបថា អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានរៀបចំផែនការបើក​ដំណើរការ​សេវាកម្ម​​ផ្នែកអាកាសចរណ៍ VET Airways ប្រភេទ​ Seaplane តាំងពីឆ្នាំ២០២៤ ដោយក្រុមហ៊ុន​បាន​បំពេញ​សំណុំឯកសារ​បែបបទ​​ផ្លូវការ ដាក់សំណើរជូន​ទៅ​លោក​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល កាលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

ក្រុមហ៊ុន វិរៈ ប៊ុនថាំ ក្លាយជាក្រុមហ៊ុនខ្មែរដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយ​ស្ថាបនិកកូនខ្មែរដ៏មានចក្ខុវិស័យ ពោលគឺ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ក្នុងការនាំយក Seaplane សម្រាប់ការ​ដំណើរ​កម្សាន្ត និងថ្នាក់បណ្តុះបណ្តាលផ្នែកបើកបរយន្តហោះ ដែលមានការប្រគល់សញ្ញាបត្រទទួលស្គាល់ពី​អន្តរជាតិ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជា៕