ដំណឹងល្អ! សំបកកង់ឡានខ្មែរ Crossleader ផ្តល់ជូនប្រម៉ូសិនពិសេស សម្រាប់ ៤,៧៤១គ្រាប់

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន RBR ដែលជាក្រុមហ៊ុនផលិត និងលក់ចែកចាយសំបកកង់ឡានខ្មែរម៉ាក Crossleader បានប្រកាសផ្តល់ជូនប្រម៉ូសិនពិសេស សម្រាប់កង់ចំនួន ៤,៧៤១គ្រាប់ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះកម្មវិធីប្រូសិនពិសេសនេះ រួមមានដូចខាងក្រោម៖

-ទិញ ៨ គ្រាប់ បញ្ចុះតម្លៃ ០,៥% (លុយសុទ្ធ)

-ទិញ ១២ គ្រាប់ បញ្ចុះតម្លៃ ១% (លុយសុទ្ធ)

-ទិញ ១៦ គ្រាប់ បញ្ចុះតម្លៃ ១,៥% (លុយសុទ្ធ)

-ទិញ ២០ គ្រាប់ បញ្ចុះតម្លៃ ២%  ជំពាក់ ១ខែ       (លុយសុទ្ធ+០,៥%)

-ទិញ ៣២ គ្រាប់ បញ្ចុះតម្លៃ ២,៥%  ជំពាក់ ១ខែ   (លុយសុទ្ធ+០,៥%)

-ទិញ ៥០ គ្រាប់ បញ្ចុះតម្លៃ ៣%  ជំពាក់ ១ខែ       (លុយសុទ្ធ+១%)

-ទិញ ១០០ គ្រាប់ បញ្ចុះតម្លៃ ៤%  ជំពាក់ ១ខែ      (លុយសុទ្ធ+៣%)

គោលបំណងប្រូម៉ូសិនខាងលើនេះ គឺក្រុមហ៊ុនចង់ឱ្យប្រជាជនខ្មែរបានប្រើប្រាស់ផលិតផលល្អ មានគុណភាពខ្ពស់កម្រិតស្តង់ដាអន្តរជាតិ ព្រមជាមួយនឹងតម្លៃសមរម្យ។ ប្រូម៉ូសិនពិសេសនេះ នៅសល់ត្រឹម៣ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនឹងផុតកំណត់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។

សំបកកង់ឡានខ្មែរម៉ាក Crossleader ត្រូវបានផលិតដោយរោងចក្រ Newbustar ដែលជារោងចក្រទី២ មានទីតាំងនៅខេត្តក្រចេះ ដោយប្រើប្រាស់ជ័រកៅស៊ូខ្មែរ ១០០% ជាមួយនឹងគុណភាពស្តង់ដានាំចេញទៅកាន់ប្រទេសមហាអំណាច សហរដ្ឋអាមេរិក។ រោងចក្រនេះ បានចំណាយលើទុនវិយោគប្រមាណ ១៤០លានដុល្លារ និងមានសមត្ថភាពអាចផលិតបានចំនួន ៨,៥លានកង់ឡាន ក្នុងរយៈពេលមួយឆ្នាំ។

សូមជម្រាបថា RBR Cambodia ជាក្រុមហ៊ុនកូនខ្មែរ ហើយបានទទួលសិទ្ធចែកចាយសំបកកង់ខ្មែរ CROSSLEADER ពិសេសគឺប្រើជ័រកៅស៊ូខ្មែរសុទ្ធ ១០០% ដែលមានរោងចក្រស្ថិតនៅខេត្តក្រចេះ នៅក្នុងប្រទេសកម្ពុជា។ RBR បានត្រៀមរួចជាស្រេចក្នុងការផ្គត់ផ្គង់ទាំងគុណភាពនៃសំបកកង់ និងសំបកកង់ខ្មែរ Crossleader លក់ជូននូវសុវត្ថិភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ រោងចក្រ Newbustar ក៏សូមអរគុណបងប្អូនខ្មែរដែលចូលរួមគាំទ្រសំបកកង់ Crossleader ដើម្បីឱ្យកម្ពុជារីកចម្រើនគ្រប់វិស័យ៕