មុនគេនៅកម្ពុជា! សៃលុន ចេញសំបកកង់កូនកាត់ ប្រើបានទាំងឡានអគ្គិសនី ហាយព្រីត និងសាំង លក់ជូនក្នុងតម្លៃធូរដូចសំបកកង់ធម្មតា

សង្គម​ និង​សេដ្ឋកិច្ច

មិនថ្មី មិនប្លែក មិនឈានមុខគេ មិនមែនសៃលុន! កាលពេលថ្មីៗនេះ រោងចក្រសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ទើបបានប្រកាសចេញលក់នូវសំបកកង់កូនកាត់ ប្រើបានទាំងឡានអគ្គិសនី អគ្គីសនីលាយសាំង (Hybrid) និងសាំង ក្នុងតម្លៃធូរលំដាប់ថវិកា ដូចសំបកកង់ធម្មតា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាធម្មតា រថយន្តអគ្គិសនី ផ្ដោតលើភាពសន្សំសំចៃ តែគ្រឿងបន្លាស់និងសំបកកង់អគ្គិសនីបែរជាមានតម្លៃថ្លៃ ដល់ទៅរាប់រយដុល្លារក្នុងមួយគ្រាប់ៗ នេះហើយជាមូលហេតុដែល សៃលុនបញ្ចេញ សំបកកង់ដែលធូថ្លៃហើយអាចប្រើជាមួយឡាន EV បានផងដែរ។

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PICG ដែលទទួលសិទ្ធិចែកចាយផ្តាច់មុខសំបកកង់ឡានខ្មែរម៉ាក Sailun បានថ្លែងប្រាប់ Oknha News បន្ថែមថា សៃលុន បានបញ្ចេញសំបកកង់ជំនាន់ចុងក្រោយ ធ្លាប់តែលឺរថយន្ត PHEV ឬ Plugin Hybrid (អគ្គីសនីលាយសាំង) ប៉ុន្តែពេលនេះក្រុមហ៊ុនបានបញ្ចេញ កង់ឡានដែលអាចប្រើបានទាំងអគ្គីសនី (EV) ផង, អគ្គីសនីលាយសាំងផង និងឡានសាំងផងដែរ។ សៃលុន ជាក្រុមហ៊ុនដ៏ឆ្លាយវៃមួយ ដែលអាចតាមទាន់បរិបទនៃវិស័យរថយន្ត មុនគេបង្អស់នៅលើពិភពលោក ពិសេសមុនគេនៅកម្ពុជា។

លោកនាយកប្រតិបត្តិបានបន្តថា សំបកកង់ឡានថ្មីនេះ ក្រុមហ៊ុនបានច្នៃដោយបង្កើតបច្ចេកវិទ្យាមួយ ដែលអាចប្រើបានទាំងឡានអគ្គីសនី (EV) ផង និងអគ្គីសនីលាយសាំងផង ក្នុងតម្លៃធូរថ្លៃមែនទែន។ បើធៀបនឹងសំបកកង់ឡានសៃលុន ទូទៅ ខុសគ្នាត្រឹម ៥% (ពីរបីដុល្លារ) ប៉ុណ្ណោះ។ ជាក់ស្តែងសំបកកង់ថ្មីនេះ អាចចន្លោះជាង ៥០-៦០ដុល្លារក្នុងមួយគ្រាប់ បើធៀបនឹងសំបក EV មានតម្លៃដល់ចាប់ពីជាង ១០០ដុល្លារឡើងក្នុងមួយគ្រាប់។

សូមជម្រាបថា ក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PICG បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលប្រេងម៉ាក PETRONAS និងសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ ស្ទើរ ១០០% មានរោងចក្រនៅខេត្តស្វាយរៀង។ ក្រុមហ៊ុនផលិតសំបកកង់រថយន្តខ្នាតយក្ស កំពុងឈរជើងនៅកម្ពុជាមួយនេះ ក៏កំពុងរួមចំណែក ផ្ដល់ឱកាសការងារជាច្រើនពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរផងដែរ៕