មកដឹងពីទំហំប្រាក់រង្វាន់ក្រុមជម្រើសជាតិនីមួយៗទទួលបាន នៅក្នុងពានរង្វាន់បាត់ទាត់ពិភពលោក World Cup

អន្តរជាតិ

ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦ នេះ មានកញ្ចប់ប្រាក់រង្វាន់សរុបយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ៨៧១លានដុល្លារឯណោះ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ចំពោះក្រុមជម្រើសជាតិនីមួយៗដែលបានឆ្លងកាត់វគ្គជម្រុះជាច្រើន ហើយឡើងមកកាន់វគ្គចែកពូលនៅក្នុងការប្រកួតនេះ នឹងទទួលបានប្រាក់រង្វាន់ទៅតាមវគ្គដែលពួកគេអាចឈានទៅដល់ ដូចខាងក្រោម៖

  • វគ្គចែកពូល ក្រុមនីមួយៗ នឹងទទួលបានទឹកប្រាក់ចំនួន ៩លានដុល្លារ
  • វគ្គ ៣២ ក្រុមចុងក្រោយ ក្រុមនីមួយៗ នឹងទទួលបានទឹកប្រាក់ចំនួន ១១លានដុល្លារ
  • វគ្គ ១៦ ក្រុមចុងក្រោយ ក្រុមនីមួយៗ នឹងទទួលបានទឹកប្រាក់ចំនួន ១៥លានដុល្លារ
  • វគ្គ ៨ ក្រុមចុងក្រោយ ក្រុមនីមួយៗ នឹងទទួលបានទឹកប្រាក់ចំនួន ១៩លានដុល្លារ
  • ចំណាត់ថ្នាក់លេខ៤ នឹងទទួលបានទឹកប្រាក់ចំនួន ២៧លានដុល្លារ
  • ចំណាត់ថ្នាក់លេខ៣ នឹងទទួលបានទឹកប្រាក់ចំនួន ២៩លានដុល្លារ
  • ជើងឯករង នឹងទទួលបានទឹកប្រាក់ចំនួន ៣៣លានដុល្លារ
  • ម្ចាស់ជើងឯក នឹងទទួលបានទឹកប្រាក់ចំនួន ៥០លានដុល្លារ

ជម្រាបជូនផងដែរថា សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ក៏បានរៀបចំកញ្ចប់ថវិកាដាច់ដោយឡែកផ្សេងមួយទៀតផងដែរ ដោយរាល់ក្រុមជម្រើសជាតិទាំង ៤៨ ដែលបានឆ្លងផុតវគ្គជម្រុះ និងចូលរួមប្រកួត នឹងទទួលបានទឹកប្រាក់យ៉ាងហោចណាស់ ១២,៥លានដុល្លារ ដូចៗគ្នារួចជាស្រេច (ក្នុងនោះ ២,៥លានដុល្លារសម្រាប់ថ្លៃរៀបចំខ្លួន និង ១០លានដុល្លារសម្រាប់ការឆ្លងផុតវគ្គជម្រុះ) ទោះបីជាត្រូវធ្លាក់នៅត្រឹមវគ្គចែកពូលក៏ដោយ៕​