ក្រុមហ៊ុនសំបកកង់រថយន្តម៉ាក សៃលុន (Sailun) នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រកាសបញ្ចុះតម្លៃពិសេស រាល់ការទិញសំបកកង់ចាប់ពី ២០គ្រាប់ ៥០គ្រាប់ ឬ ១០០គ្រាប់ឡើងទៅ។

តាមការប្រកាសរបស់ក្រុមហ៊ុន កម្មវិធីបញ្ចុះតម្លៃពិសេសនេះរួមមាន៖
-ទិញចាប់ពី ២០ គ្រាប់ឡើងទៅ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ១% លើវិក្កយបត្រ។ បន្ថែម ការបញ្ចុះតម្លៃ ០.៥% សម្រាប់ការទូទាត់ភ្លាមៗ
-ទិញចាប់ពី ៥០ គ្រាប់ឡើងទៅ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ២.៥%លើវិក្កយបត្រ។ បន្ថែមការបញ្ចុះ តម្លៃ ១% សម្រាប់ការទូទាត់ភ្លាមៗ
-ទិញចាប់ពី ១០០ គ្រាប់ឡើងទៅ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ៣ %លើវិក្កយបត្រ។ បន្ថែមការបញ្ចុះតម្លៃ ២% សម្រាប់ការទូទាត់ភ្លាមៗ។
សូមជម្រាបថា ក្រុមហ៊ុន PICG គឺជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PICG បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀង។ ក្រុមហ៊ុនផលិតសំបកកង់រថយន្តខ្នាតយក្ស កំពុងឈរជើងនៅកម្ពុជាមួយនេះ ក៏កំពុងរួមចំណែក ផ្ដល់ឱកាសការងារជាច្រើនពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរផងដែរ។





