វៀតណាម ចាយលុយជាង ១២០លានដុល្លារ ទិញចូលពេជ្រ នៅក្នុងឆមាសទីមួយ

អន្តរជាតិ

វៀតណាម បាននាំចូលពេជ្រមានតម្លៃប្រហែល ១២១,៥លានដុល្លារ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦នេះ ដោយក្នុងនោះប្រទេសឥណ្ឌាគឺជាអ្នកផ្គត់ផ្គង់ធំជាងគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមនាយកដ្ឋានគយ បានបង្ហាញឲ្យដឹងថាការដឹកជញ្ជូនពេជ្រពីប្រទេសឥណ្ឌា មានតម្លៃសរុបប្រមាណ ៦៣,២លានដុល្លារ ឬប្រហែល ៥២% នៃការនាំចេញពេជ្រសរុបរបស់ប្រទេសវៀតណាម។

ទន្ទឹមនឹងនេះ បែលហ្ស៊ិកគឺជាអ្នកផ្គត់ផ្គង់ធំបំផុតទី២ ដោយដឹកជញ្ជូនពេជ្រមានតម្លៃ ១៧,៩លានដុល្លារ ក្នុងអឡុងពេល ៦ខែនេះ បើធៀបទៅនឹង ៥១,៧លានដុល្លារ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ អ៊ីស្រាអែលឈរនៅលំដាប់ទីបី ដោយមានការនាំចូលក្នុងតម្លៃ ៩លានដុល្លារ បន្ទាប់មកគឺបុតស្វាណា ៧,៧លានដុល្លារ និងថៃ ៥,១លានដុល្លារ។

ដោយឡែកសម្រាប់អ្នកផ្គត់ផ្គង់គួរឲ្យកត់សម្គាល់ផ្សេងទៀតរួមមានសហរដ្ឋអាមេរិក (៣,៦លានដុល្លារ) ហុងកុង (២,៨លានដុល្លារ) ជប៉ុន (២,៧លានដុល្លារ) និងចិន (២,២លានដុល្លារ)។

ជម្រាបជូនផងដែរថា យោងតាមនាយកដ្ឋានគយ បទប្បញ្ញត្តិបច្ចុប្បន្ន ពេជ្រឆៅអាចត្រូវបាននាំចូលពីទីផ្សារដែលចូលរួមនៅក្នុងគម្រោង Kimberley Process Certification Scheme (KPCS) តែប៉ុណ្ណោះ។ ការដឹកជញ្ជូនត្រូវតែភ្ជាប់មកជាមួយវិញ្ញាបនបត្រ KPCS នេះ ដែលមានសុពលភាពនឹងត្រូវបានចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃទីផ្សារនាំចេញ និងអនុវត្តតាមឯកសារគយ និងនីតិវិធីបញ្ចេញទំនិញទាំងអស់របស់ប្រទេសវៀតណាម៕​